ព័ត៌មានថ្មីៗ

ប្រជាពុទ្ធបរិស័ទរាប់ពាន់នាក់ជួបជុំគ្នានៅអង្គរប្រារព្ធពិធីរាប់បាត្រ

បានផ្សាយនៅ ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ2015 08:50 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទរាប់ពាន់នាក់បានជួបជុំគ្នាប្រារព្ធពិធីរាប់បាត្រព្រះសង្ឃជាងបួនពាន់អង្គនៅមុខព្រះលានជល់ដំរី។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា អ្នកឧកញ៉ាមហាឧបាសិកាញ៉ឹក ប៊ុនថា រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រមទំាងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។

ពិធីដ៏ធំនេះត្រូវបានរៀបចំរយៈពេល៣ថ្ងៃជាប់គ្នាពីថ្ងៃី១៨ដល់ទី២០ខែធ្នូឆ្នាំ២០១៥។ រសៀលថ្ងៃទី១៨ ពិធីបុណ្យរៀបចំឡើងនៅមុខប្រាសាទភិមានអាកាស តាមរយៈការរៀបចំពិធីប្រុងពលី និមន្តព្រះសង្ឃស្វាធ្យាយព្រះបរិត្តចំនួន១២៣អង្គ។ ព្រឹកថ្ងៃទី១៩ ពិធីរាប់ព្រះសង្ឃលើកទី១ ចំនួន៣៨៧អង្គនៅមុខប្រសាទភិមាសអាកាសដដែល។ រសៀលថ្ងៃទី១៩ ពិធីបួងសួងសុំសេចក្តីសុខចម្រើនត្រូវបានរៀបចំឡើងនៅក្នុងប្រាសាទអង្គរតូចត្រង់រួតព្រះពាន់ ក្រោមអធិបតីភាពលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។ បន្ទាប់មក គេនិមន្តព្រះសង្ឃសម្តែងព្រះធម៌ទេសនា និងស្វាធ្យាយព្រះបរិត្តដែលមានឈ្មោះថា ឧប្បាតសន្តិ ជាព្រះបរិត្តដែលអាចរម្ងាប់ឧបទ្រពចង្រៃទាំងឡាយ ហើយនាំមកនូវសិរីសួស្តីដល់ប្រទេសកម្ពុជានិងលោកទាំងមូល។

ពេលព្រលប់ពុទ្ធបរិស័ទ សិស្សានុសិស្សបូជាប្រទីបជ្វាលានិងផ្កាភ្ញីចំពោះព្រះពោធិព្រឹក្ស និងឈរកាន់ប្រទីបរៀបចំជារាងប្រាសាទ កំពូលបីនៅមុខ ប្រសាទអង្គរវត្ត ព្រមទំាងទាំងអង្គុយសមាធិឧទ្ទិសបុណ្យកុសលដល់អតីតព្រះមហាក្សត្រ និងវីរជនខ្មែរគ្រប់ជំនាន់ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ព្រឹកថ្ងៃទី២០ដែលជាថ្ងៃចុងក្រោយ គឺជាពិធីរាប់បាត្រព្រះសង្ឃជាង៤ពាន់អង្គ។ ពិធីនេះរៀបចំឡើងនៅមុខព្រះលានជល់ដំរី ដោយមានពុទ្ធបរិស័ទជាច្រើនពាន់នាក់ចូលរួម។








អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0914
ម្សិលមិញ
:
1611
សប្តាហ៍នេះ
:
82198
ខែនេះ
:
0163475
សរុប
:
009345757