ព័ត៌មានថ្មីៗ

ស្រះស្រីស្រះប្រុសនៅប្រាសាទអង្គរវត្ត មានតួនាទីសំខាន់លើសពីអ្វីដែលយើងធ្លាប់គិត

បានផ្សាយនៅ ថ្ងៃទី 19 ខែ ធ្នូ ឆ្នាំ2015 05:19 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ស្រះស្រីស្រះប្រុសដែលស្ថិតនៅអមសងខាងរានហាលតភ្ជាប់ពីខ្លោងទ្វារតារាជ្យ ទៅក្តារបែននៃប្រាសាទអង្គរវត្ត ត្រូវបានស្ថាបនាឡើងក្នុងសម័យកាលដូចគ្នានឹងប្រាសាទអង្គរវត្ត ដ៏អស្ចារ្យរបស់ខ្មែរដែរ។ ស្រះស្រីដែលស្ថិតនៅជើងរានហាល ជាទូទៅច្រើនទទួលបានការចាប់អារម្មណ៍ខ្លាំងជាងស្រះប្រុស ដោយសារតែងមានទឹកគង់នៅជាប្រចាំ ដែលគេអាចមើលឃើញរូបឆ្លុះ កំពូលទាំងប្រាំនៃប្រាសាទអង្គរវត្ត ដ៏ស្រស់ស្អាតនៅក្នុងស្រះនេះបាន។

មូលហេតុនេះហើយ ដែលភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត មិនអាចរំលងពីការភ្ជាប់ខ្លួនទៅនឹងទស្សនីយភាពនេះ តាមរយៈការថតរូបបានឡើយ។ ដូច្នេះ ស្រះទាំងពីរនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្ថែមសម្រស់ ដល់អង្គរវត្ត ដែលជាទិដ្ឋភាពមួយមិនអាចខ្វះបានចំពោះអ្នកទស្សនា។

លើសពីការឃើញត្រឹមសោភណភាពគួរឲ្យចង់គយគន់ និងផ្តិតរូបភាពរបស់មនុស្សទូទៅ អ្នកជំនាញបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ស្រះទាំងពីរនេះ មានតួនាទី ២យ៉ាងផ្សេងគ្នា គឺទី១ ទាក់ទងនឹងជំនឿសាសនា និងទី២ទាក់ទងនឹងបច្ចេកទេស។

តួនាទីទី១ លោកពន្យល់ថា ធម្មតាប្រាសាទជាទីស្ថានរបស់ព្រះ សាងទ្បើងក្នុងទម្រង់រូបភាពបម្រួញរបស់ចក្រវាឡ។ អង្គរវត្តក៏ដូចគ្នាដែលប្រាសាទកណ្តាលចាត់ទុកជាភ្នំមេរុ ឬព្រះសុមេរុ ក្នុងទស្សនៈព្រហ្មញ្ញសាសនា។ តាមទស្សនៈនេះ ភ្នំព្រះសុមេរុជាលំនៅឋានអាទិទេពផ្សេងៗ ដែលហ៊ុមព័ទ្ធដោយមហាសមុទ្រ និងជួរភ្នំថ្មយ៉ាងខ្ពស់។ ដើម្បីចូលខ្លួនទៅបូជាដល់លំនៅឋានអាទិទេពខាងលើ បុព្វបុរសខ្មែរកសាងស្ពានដែលនៅអង្គរវត្តមាន២គឺស្ពានហាលកសិន្ធុទឹក និងរានហាលតភ្ជាប់ពីគុកតារាជ្យមកក្តារបែន ប្រើសម្រាប់ចម្លងមនុស្សពីឋានកណ្តាលទៅឋានអាទិទេព។ នៅតាមផ្លូវមុននឹងដល់ឋានអាទិទេព ស្រះទាំងពីរត្រូវបានស្ថាបនាឡើង ប្រដូចទៅនឹងទន្លេគង្គា និងទន្លេយមុនា ដើម្បីបន្សុទ្ធមនុស្សលោកឲ្យជ្រះស្រទ្បះពីធាតុជាមនុស្សនិងគ្រប់មន្ទិលទាំងអម្បាលមាណ មុននឹងឈានឡើងទៅដល់ឋានអាទិទេពនោះ។

តួនាទីទី២ គឺទាក់ទងនឹងបច្ចេកទេស ដោយមូលហេតុ ស្រះទាំងពីរគឺជាកញ្ចក់ឆ្លុះស្រមោលកំពូលទាំង៥របស់អង្គរវត្ត ដែលជាតំណាងភ្នំព្រះសុមេរុ ដែលមានកំពូលទ្បើងខ្ពស់ទៅលើអាកាស និងបាតកប់ជ្រៅទៅក្នុងផែនដី។ ផ្នែកខាងលើនៃភ្នំព្រះសុមេរុងាយបង្ហាញដូចដែលឃើញស្រាប់។ រីឯផ្នែកពាក់កណ្តាលកប់ក្នុងផែនដីមិនដឹងបង្ហាញឲ្យគេឃើញដូចម្តេច ស្ថាបត្យករសម័យបុរាណក៏ជីកស្រះ ដែលមិនជ្រៅប៉ុន្មានប្រើជាកញ្ចក់ឆ្លុះឲ្យឃើញរូបពាក់កណ្តាលទៀតនៃភ្នំព្រះសុមេរុ ដែលឆ្លុះចាំងទៅក្រោមផ្ទៃទឹក ដើម្បីបង្ហាញរូបភាពទាំងស្រុងនៃ ភ្នំព្រះសុមេរុប្រតិស្តនៅលើផែនដីខ្មែរ៕










អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
14014
ម្សិលមិញ
:
23792
សប្តាហ៍នេះ
:
14014
ខែនេះ
:
0095291
សរុប
:
009277573