ព័ត៌មានថ្មីៗ

អ្នកស្រុកក្នុងឧទ្យានអង្គរដែលឆ្លងទន្លេទទួលការឧបត្ថម្ភសម្ភារៈគាំពារទារក ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រធានអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ2015 01:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃត្រូវបានផ្តល់ជូនជាបន្តបន្ទាប់ ដល់ស្ត្រីឆ្លងទន្លេដែលជាអ្នកស្រុកក្នុងឧទ្យានអង្គរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា។ សម្ភារៈទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ។

សម្ភារៈ និងថវិកាទាំងនេះត្រូវបាន ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចុះចែកជូនដល់លំនៅឋានផ្ទាល់ ដើម្បីជាការចូលរួមសួរសុខទុក្ខ ក៏ដូចជាការស្តាប់នូវរាល់សំណូមពរទាំងឡាយរបស់ប្រជាសហគមន៍ ដែលរស់នៅក្នុងឧទ្យានអង្គរ។

លោក អឿន សំអុន អនុប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការផ្តល់ជូននេះបានចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៥មក។ មកទល់នឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥មានស្ត្រីឆ្លងទន្លេចំនួនជាង១០០គ្រួសារហើយ ដែលទទួលបាននូវអំណោយឧត្ថម្ភទាំងនេះ ហើយក្រុមការងារសហគមន៍ នឹងបន្តចែកជូនជាបន្តបន្ទាប់ទៅទៀតដល់គ្រប់ស្ត្រីឆ្លងទន្លេ ដែលរស់នៅក្នុងឧទ្យានអង្គរ។

រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុង និងស្រុក ២១ឃុំសង្កាត់ និង១១៣ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ការចុះបញ្ជីនេះ មិនមែនមានត្រឹមតែប្រាង្គប្រាសាទនោះទេ ទេសភាពវប្បធម៌ បរិស្ថាន ទំនៀមទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌអរូបីដ៏សំខាន់របស់អ្នកស្រុកក្នុងឧទ្យានអង្គរ ក៏ជាចំណែកមួយដ៏សំខាន់របស់បេតិកភណ្ឌពិភពលោកផងដែរ៕












បឹងដូនប៉ាជាភូមិស្ថិតក្នុង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ភូមិនេះមានផ្ទៃដីមួយចំណែកពាក់ព័ន្ធ តំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ និងមួយចំណែកទៀតស្ថិតក្នុងតំបន់ការពារទី២នៃឧទ្យានអង្គរ។
ប្រជាពលរដ្ឋទាំង១១២ភូមិ ស្ថិតក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរកាន់តែមានភាពងាយស្រួលក្នុងការសុំច្បាប់សាងសង់ ឬជួសជុលតូចតាចដូចជា បង្គន់អនាម័យ ជួសជុលជញ្ជាំងផ្ទះ ដំបូលផ្ទះ ជណ្តើរ ប្តូរសរសរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ ។ល។ 
ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៥ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ចុះផ្សព្វផ្សាយអំពីច្បាប់ និងអប់រំប្រជាពលរដ្ឋអំពីការងារអភិរក្សបេតិកភណ្ឌ។
ក្នុងឱកាស ចុះសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក  និងក្រុមការងារបានប្រគល់កូនឈីចំនួន៥០០ដើម មានគគី បេង និងកកោះ ជូនសាលាឃុំដូនកែវ ដើម្បីដាំក្នុងបរិវេណឃុំ និងចែកអ្នកភូមិដែលស្ម័គ្រចិត្តយកទៅដាំក្នុងដីរបស់ខ្លួន រួមចំណែកថែរក្សាបរិស្ថានអង្គរ។
ល្ងាចថ្ងៃ១៥កើត ខែភទ្របទព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាតំណាង ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិកបានចូលរួម និងនាំយកទេយ្យទានទៅសូត្រមន្តកាន់បិណ្ឌវេនទី១នៅវត្តរលួស។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3677
ម្សិលមិញ
:
6616
សប្តាហ៍នេះ
:
16258
ខែនេះ
:
0258933
សរុប
:
012766522