ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដោះស្រាយបញ្ហាខ្វះទឹកធ្វើកសិកម្ម ជូនប្រជាពលរដ្ឋបួនឃុំ ក្នុងស្រុកពួក

បានផ្សាយនៅ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ2015 08:21 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ប្រជាពលរដ្ឋប្រមាណ៦០រូប ដែលតំណាងឲ្យអ្នកស្រុកចំនួនបួនឃុំ នៅស្រុកពួក គឺឃុំសំរោងយារ ឃុំពួក ឃុំកែវព័ណ៌ និងឃុំខ្នាត បានជួបពិភាក្សាជាមួយមន្ត្រីជំនាញគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដែលពួកគាត់កំពុងប្រឈមក្នុងការខ្វះទឹកបង្កបង្កើនផល។

កិច្ចពិភាក្សនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅសាលា ឃុំខ្នាត។ តំណាងប្រជាពលរដ្ឋបានលើកឡើងពីទុក្ខកង្វល់ក្នុងការ ខ្វះទឹក ហើយពួកគាត់ក៏បានសំណូមពរធ្វើយ៉ាងណាឲ្យការបែងចែកទឹកទៅដល់គោលដៅស្មើភាពគ្នា។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃ អាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំក្រុមការងារចុះជួយប្រជាពលរដ្ឋផ្ទាល់ដល់មូលដ្ឋាននោះបានបញ្ជាក់ថាៈ អាជ្ញាធរជាតិអប្សរាបាន ប្រឹងប្រែងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តបុរាណបានជាច្រើន ដើម្បីគ្រប់គ្រងទឹកកុំឲ្យលិចលង់ឧទ្យានអង្គរក៏ដូចជាក្រុងសៀមរាបទាំងមូល។ ក្រៅពីនេះក៏មានការគិតគូរពីតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹកដើម្បីបង្កបង្កើនផលផងដែរ។ លោកសុឃីម ក៏បានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋក្នុងពេល នោះផងដែរថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រសិនបើមាន បញ្ហាអ្វីដែលត្រូវការឲ្យអាជ្ញាធរជាតិអប្សរាជួយ សូមរាយការណ៍ ជាបន្ទាន់មកក្រុមការងារសហគមន៍ ឬក្រុមរបស់លោកផ្ទាល់ ដែលតែងតែចុះជាប់តាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួល ក្នុងកិច្ចអន្តរាគមន៍។

បន្ទាប់ពីចប់កិច្ចពិភាក្សាក្រុមការងាររួមនិងប្រជាពលរដ្ឋក៏បានចុះទៅ បើកបង្ហូរចែកចាយទឹកពីតំបន់ដែលបានគ្រប់គ្រាន់ហើយជូនទៅដល់កន្លែងដែលកំពុងខ្វះខាត ធ្វើយ៉ាងណាឲ្យពួកគាត់បានទទួលទឹកដើម្បីបង្កបង្កើនផល។ ហើយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា នៅប្រចាំការជាប្រចាំដើម្បីពិនិត្យលើការងារនេះ និងរង់ចាំដោះស្រាយ រាល់សំណូមពរ របស់ប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្តែង។














នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាបត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹកទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើបពេញកសិណទាំងពីរ។ នេះជាការអះអាងរបស់លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។
សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា។ សំណង់ទ្វារទឹកនេះ នឹងអាចកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំនេះ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំបន្លែ ឬស្រែប្រាំង។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
10190
ម្សិលមិញ
:
16086
សប្តាហ៍នេះ
:
126669
ខែនេះ
:
0271111
សរុប
:
010227258