ព័ត៌មានថ្មីៗ

ប្រាសាទភ្នំបាខែង និងសេវាទេសចរណ៍

បានផ្សាយនៅ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ2015 08:23 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
បា្រសាទនៅលើភ្នំបាខែងកសាងនៅឆ្នាំ៩០៧ ហើយគេស្គាល់ថាជា ភ្នំកណ្តាល។ នៅលើកំពូលភ្នំគេអាចមើលឃើញឧទ្យានអង្គរនៅជុំវិញ ឃើញប្រាសាទអង្គរវត្ត និងឃើញបារាយណ៍ទឹកថ្លា។ នេះជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលមានវ័យចំណាស់ជាងគេ ក្នុងឧទ្យានអង្គរ។ ប្រាសាទនេះ សាងសង់ឡើងនាចុងសតវត្សទី៩ និងដើមសតវត្សទី១០។

ព្រះមហាក្សត្រយសោវរ្ម័ន ទ្រង់កសាងប្រាសាទនេះឡើង ទុកជាស្នាដៃធំជាងគេក្នុងរាជធានីថ្មីរបស់ព្រះអង្គ ដែលមានឈ្មោះថា ក្រុងយសោធរ។ ក្នុងរចនាប័ទ្មប្រាសាទភ្នំលើកដំបូង ដែលបានកសាងនៅទីនោះ ប្រាសាទភ្នំបាខែងតំណាងឲ្យភ្នំព្រះសុមេរុ ដែលជាទីឋានរបស់អាទិទេពក្នុងសាសនាព្រាហ្មណ៍។ ក្រៅពីអត្ថន័យប្រវត្តិសាស្ត្រ និងស្ថាបត្យកម្ម ប្រាសាទភ្នំបាខែងក៏មានការនិយមចូលចិត្តណាស់ពីទេសចរនាពេលបច្ចុប្បន្ន ដោយសារគេអាចមើលឃើញប្រាសាទអង្គរវត្ត ជាពិសេសមើលថ្ងៃលិចពីលើកំពូលភ្នំ។

ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរ ប្រចាំប្រាសាទភ្នំបាខែង លោក ចាន់ សំណាង រៀបរាប់ថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរឡើងមកមើលថ្ងៃលិច ចន្លោះពី១៦០០ ទៅជាង២០០០នាក់។ ជាមួយនឹងបុគ្គលិក១៩នាក់ ក្រុមរបស់លោកពិតជាមមាញឹកខ្លាំងណាស់ ជាពិសេសពេលល្ងាចតែម្តង ដោយសារភ្ញៀវសម្រុកចូលមករង់ចាំមើលថ្ងៃលិច។

“សូម្បីថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍ក៏ត្រូវតែធ្វើការដែរ ដោយដាក់វេនគ្នាសម្រាកមួយថ្ងៃ៣នាក់ ឆ្លាស់គ្នាជាប្រចាំ។ ធ្វើយ៉ាងណាកុំឲ្យតែអត់មានអ្នកនៅមើលភ្ញៀវ មើលប្រាសាទ និងមើលឈើនៅជុំវិញប្រាសាទ។” នេះជាការរៀបរាប់របស់លោក សំណាង ខណៈដែលលោក និងក្រុមការងារកំពុងតែងអង្គុយចាំមើលភ្ញៀវ ឡើងទៅទស្សនាប្រាសាទភ្នំបាខែង នាថ្ងៃសៅរ៍នេះ។

សព្វថ្ងៃប្រាសាទភ្នំបាខែង បើកជូនភ្ញៀវទេសចរចូលទស្សនា ចាប់ពីម៉ោង៧កន្លះព្រឹក ដល់៧យប់។ ក៏ប៉ុន្តែ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ក្នុងពេលថ្មីៗនេះ ចាប់ពីឆ្នាំ២០១៦តទៅ នៅប្រាសាទភ្នំបាខែងនឹងត្រូវបើកជូនភ្ញៀវចូលទស្សនាពីម៉ោង៥កន្លះព្រឹក តទៅ ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃរះលើកំពូលភ្នំបាន។

លោកសំណាងបញ្ជាក់ថា ទោះបីភ្ញៀវទេសចរសម្រុកឡើងនៅពេលល្ងាចដើម្បីមើលថ្ងៃលិច ដល់ទៅរាប់ពាន់នាក់ក៏ដោយ តែដើម្បីធានាដល់ទម្ងន់ដែលប្រាសាទអាចទ្រទ្រង់បាន យើងអនុញ្ញាតឲ្យភ្ញៀវឡើងលើប្រាសាទម្តងតែ៣០០នាក់ប៉ុណ្ណោះ ហើយមិនកំណត់ពេលទស្សនាទេ។

អនុប្រធានទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លោកស្រី អ៊ុំ ម៉ារ៉ាឌី បញ្ជាក់ថា នៅលើប្រាសាទភ្នំបាខែង យើងមិនអាចកំណត់ពេលវេលាឲ្យភ្ញៀវឡើងប៉ុន្មាននាទី ត្រូវចុះវិញ ដូចជាប្រាសាទអង្គរវត្តជាដើមទេ ព្រោះភ្ញៀវដែលគាត់មកទស្សនាប្រាសាទភ្នំបាខែង បំណងសំខាន់គឺគាត់ចង់មើលទិដ្ឋភាពថ្ងៃលិច។ បើយើងកំណត់ឲ្យគាត់ចុះមកវិញ មុនពេលថ្ងៃលិចនោះ គាត់នឹងមិនសប្បាយចិត្តជាមិនខាន។ ដូច្នេះហើយ ទើបយើងរៀបចំផ្ទាំងជូនដំណឹងដល់ពួកគាត់ តាំងពីផ្លូវឡើងដំបូងថា ភ្ញៀវអាចឡើងប្រាសាទបានតែ៣០០នាក់ប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់មានជម្រើសថាតើគួរឡើងទៅទស្សនា ឬ ទៅកន្លែងផ្សេងវិញ ជៀសវាងគាត់ឡើងទៅដល់លើហើយ មិនបានឡើងលើប្រាសាទអាក់អន់ស្រពន់ចិត្ត។

លោកស្រីបញ្ជាក់ថា ដើម្បីសម្រួលការទស្សនាថ្ងៃលិច យើងបានរៀបចំកន្លែងមួយចំនួនបន្ថែមទៀត ដូចជា នៅខ្លោងទ្វារទន្លេអុំ និងប្រាសាទប្រែរូបជាដើម ដើម្បីកុំឲ្យភ្ញៀវសម្រុកទៅតែភ្នំបាខែងតែមួយ។

និយាយពីការងារមើលភ្ញៀវវិញលោក សំណាងរៀបរាប់ថា “ការងាររបស់យើងសំខាន់គឺមើលភ្ញៀវហ្នឹងហើយ តែយើងមើលភ្ញៀវភ្ជាប់នឹងការថែរក្សាប្រាសាទ ចាំមើលគាត់ក្រែងគាត់ប៉ះពាល់ ឬឡើងទៅលើកន្លែងហាមឃាត់ ឬតំបន់មានគ្រោះថ្នាក់ផ្សេងៗ ឬក្រែងគាត់ធ្វើអ្វីមួយដែលរំខានដល់ទេសចរដទៃ ដូចជាស្រែកឡូឡាជាដើម។ ក្រៅពីនេះ ក្រុមយើងក៏ជួយមើលព្រៃឈើនៅជុំវិញប្រាសាទ ក្រែងមានការកាប់រាន ឬការដុតព្រៃជាដើម”។
















អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1003
ម្សិលមិញ
:
1611
សប្តាហ៍នេះ
:
82287
ខែនេះ
:
0163564
សរុប
:
009345846