ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាជូនកញ្ចប់សម្ភារៈសម្រាប់ទារក ដល់ស្ត្រីទើបសម្រាលបុត្រ២៣គ្រួសារនៅឃុំលាងដៃ

បានផ្សាយនៅ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ2015 03:18 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កញ្ចប់សម្ភារៈទារក និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ចំនួន២៣កញ្ចប់ ត្រូវបានចែកជូនដល់ស្ត្រីទើបសម្រាលបុត្ររួច។

កញ្ចប់ទាំងនេះ ត្រូវបានចែកជូនដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ក្នុងឱកាសដែលក្រុមការងារ ចុះសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិចំនួន ០៥ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ គឺ ភូមិភ្លង់ ភូមិលាងដៃ ភូមិសំរោង ភូមិដូនឪ និងភូមិតាប្រុក។

ក្រៅពីកិច្ចការអភិរក្សបេតិកភណ្ឌ កិច្ចការសង្គម ក៏ដូចជាការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ គឺជាបញ្ហាដែលអាជ្ញាធរជាតិអប្សរា ជាពិសេសឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ តែងយកចិត្តទុកដាក់ជានិច្ច៕








ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ លទ្ធភាពជាក់ស្តែងការជួសជុលទំនប់ទឹកប្រវែង ១៦ម x ១២ម ជម្រៅ ៧ម ដែលបានដាច់ខូចខាតកាលពីឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់។ ការចុះពិនិត្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធនានានៃអាជ្ញាធរជាតិអប្សរា និងលោក ស៊ត់ ដន ជាមេភូមិត្រាច តំណាងឱ្យប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋពីរគ្រួសារដែលមានផ្ទះនៅជាប់គ្នា ស្ថិតនៅក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ដែលរងគ្រោះដោយសារភ្លើងឆាបឆេះផ្ទះ បានទទួលអំណោយសង្គ្រោះបឋមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
ក្រុមការងារសហគមន៍ទី១ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។
អំណោយជាសម្ភារៈប្រើប្រាស់រួមទាំងអង្ករចំនួន៥គីឡូក្រាម ដែលផ្តល់ជូនដោយអង្គការសប្បុរសធម៌ជប៉ុន ក្តីសង្ឃឹមនៃកម្ពុជា (Hope of Cambodia) ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំលាងដៃ និងឃុំស្វាយចេក ស្រុកអង្ករធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៦។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
2187
ម្សិលមិញ
:
7912
សប្តាហ៍នេះ
:
10099
ខែនេះ
:
0159669
សរុប
:
009909355