ព័ត៌មានថ្មីៗ

វីដេអូ ៖ ក្រមប្រតិបត្តិអង្គរ

បានផ្សាយនៅ ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ2015 12:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រមប្រតិបត្តិអង្គរ ត្រូវបានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥។

តើអ្វីទៅជា «ក្រមប្រតិបត្តិអង្គរ»?

«ក្រមប្រតិបត្តិអង្គរ» គឺជាសេចក្តីណែនាំដល់ភ្ញៀវទេសចរ ដែលមកទស្សនារមណីយដ្ឋានអង្គរឲ្យ យល់ពីគុណតម្លៃនៃតំបន់អង្គរ គោរពនិងប្រកាន់នូវអាកប្បកិរិយាសមរម្យ ក្នុងអំឡុងពេលទស្សនាប្រាសាទ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើអង្គរ (ប្រាសាទ វប្បធម៌ និងបរិស្ថាន) និងទទួលបាននូវបទពិសោធន៍ទស្សនាដ៏ល្អប្រសើរ។

«ក្រមប្រតិបត្តិអង្គរ» មិនមែនជាច្បាប់ដែលមានលក្ខណៈបង្ខិតបង្ខំនោះទេ។ ផ្ទុយទៅវិញ «ក្រមប្រតិបត្តិអង្គរ» មានលក្ខណៈជាការអប់រំដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយជំរុញលើកទឹកចិត្តឲ្យភ្ញៀវទេសចរយល់ និងជៀសវាងនូវរាល់ទង្វើមិនគួរគប្បីដែលមិនគោរពទៅដល់ទីសក្ការបូជា និងវប្បធម៌ខ្មែរដូចជា៖ ការស្លៀកពាក់ស៊ិចស៊ី ការប៉ះចម្លាក់ឬធ្វើឲ្យខូចខាតថ្មប្រាសាទ ការរំខានដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា ការចូលទីតាំងដែលហាមឃាត់ឬប្រឈមនឹងគ្រោះថ្នាក់ ការពិសាបារីនិងចោលសំរាមពាសវាលពាសកាល ការឲ្យថវិកាឬស្ករគ្រាប់ដល់ក្មេងៗ និងការប៉ះពាល់ ព្រះសង្ឃ។

សូមទស្សនាវីដេអូខាងក្រោម៖

ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃពេញបូណ៌ ខែបុស្ស អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្ទើរគ្រប់ផ្ទះតែងនាំគ្នាដុតក្រឡាន វេចនំអន្សមផ្អាវ អន្សមក្បុង ដើម្បីយកទៅចូលរួមក្នុងពិធីប្លុងក្រឡាននាពេលយប់ នៅសាលាឆទានឬវត្តអារាម។
វត្តព្រះស្នេហាបរិច្ឆត្តព្រឹក្ស ហៅវត្តរលួស ស្ថិតនៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងជាវត្តដែលមានអាយុកាលយូរលង់ដែរហើយ។ ដោយការវិវត្តនៃសម័យកាល ធ្វើឲ្យព្រះវិហារដ៏ល្អមួយ មានភាពទ្រុឌទ្រោមដោយច្រើនអន្លើ តែពុំទាន់មានការជួសជុលកែលម្អឡើងវិញនៅឡើយ។ មិនត្រឹមតែព្រះវិហារដែលទ្រុឌទ្រោម និងប្រែប្រួលទៅតាមកាលវេលាប៉ុណ្ណោះទេ រីឯចំនួនព្រះសង្ឃ និងការសិក្សាសាលាពុទ្ធិកបឋមសិក្សាក្នុងវត្ត ក៏មានការប្រែប្រួលទៅតាមសម័យកាលផងដែរ ។
ការប្រារព្ធពិធីតាមជំនឿសាសនានៅពេលមានមនុស្សស្លាប់នៅតាមបណ្តាខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាតែងតែមានជាទូទៅ ប៉ុន្តែជំនឿក្នុងការយកធ្យូងមកគូសសញ្ញាជើងក្អែកនៅ លើចិញ្ចើមក្មេងនៅក្នុងភូមិ ពេលឃើញគេហែសពនិងបានឮដំណឹងថាមានអ្នកស្លាប់ ត្រូវបានប្រ ទះឃើញនៅក្នុងខេត្តសៀមរាបជាច្រើនកន្លែង តែទំនៀមនេះមានការថមថយបន្ដិចជាងសម័យមុន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1102
ម្សិលមិញ
:
5272
សប្តាហ៍នេះ
:
16136
ខែនេះ
:
0064609
សរុប
:
009437885