ព័ត៌មានថ្មីៗ

វីដេអូ ៖ ក្រមប្រតិបត្តិអង្គរ

បានផ្សាយនៅ ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ2015 12:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រមប្រតិបត្តិអង្គរ ត្រូវបានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥។

តើអ្វីទៅជា «ក្រមប្រតិបត្តិអង្គរ»?

«ក្រមប្រតិបត្តិអង្គរ» គឺជាសេចក្តីណែនាំដល់ភ្ញៀវទេសចរ ដែលមកទស្សនារមណីយដ្ឋានអង្គរឲ្យ យល់ពីគុណតម្លៃនៃតំបន់អង្គរ គោរពនិងប្រកាន់នូវអាកប្បកិរិយាសមរម្យ ក្នុងអំឡុងពេលទស្សនាប្រាសាទ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើអង្គរ (ប្រាសាទ វប្បធម៌ និងបរិស្ថាន) និងទទួលបាននូវបទពិសោធន៍ទស្សនាដ៏ល្អប្រសើរ។

«ក្រមប្រតិបត្តិអង្គរ» មិនមែនជាច្បាប់ដែលមានលក្ខណៈបង្ខិតបង្ខំនោះទេ។ ផ្ទុយទៅវិញ «ក្រមប្រតិបត្តិអង្គរ» មានលក្ខណៈជាការអប់រំដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយជំរុញលើកទឹកចិត្តឲ្យភ្ញៀវទេសចរយល់ និងជៀសវាងនូវរាល់ទង្វើមិនគួរគប្បីដែលមិនគោរពទៅដល់ទីសក្ការបូជា និងវប្បធម៌ខ្មែរដូចជា៖ ការស្លៀកពាក់ស៊ិចស៊ី ការប៉ះចម្លាក់ឬធ្វើឲ្យខូចខាតថ្មប្រាសាទ ការរំខានដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា ការចូលទីតាំងដែលហាមឃាត់ឬប្រឈមនឹងគ្រោះថ្នាក់ ការពិសាបារីនិងចោលសំរាមពាសវាលពាសកាល ការឲ្យថវិកាឬស្ករគ្រាប់ដល់ក្មេងៗ និងការប៉ះពាល់ ព្រះសង្ឃ។

សូមទស្សនាវីដេអូខាងក្រោម៖

កុមារា កុមារីចំនួន៧៥នាក់មកពីអនុវិទ្យាល័យបាយ័នបានមកស្តាប់បទបង្ហាញរបស់សារមន្ទីរព្រះនរោត្តមសីហនុអង្គរដែលឧទ្ទេសនាមដោយកញ្ញា ឆោម គន្ធា នាយិកាសារមន្ទីរនៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៥។
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថា ដើម្បីឆ្លើយតបសំណូមពររបស់សាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ឈ្វេងយល់ពីស្ថានភាពចំណូល
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង០៨ព្រឹក ដល់ម៉ោង០៥ ល្ងាច នៅសាលប្រជុំបេងមាលានៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីអំពី «ផែនការមេរបស់វត្ត សម្រាប់វត្តគោលដៅទាំង១១ ក្នុងដំណាក់កាលទី១នៃគម្រោង ACHA ឆ្នាំ២០១៥»
រូប និងសំឡេង (Photovoice) ជាកម្មវិធីស្រាវជ្រាវកេរមរតកវប្បធម៌ខ្មែរ តាមរយៈការថតរូប និងពន្យល់ខ្លឹមសារនៃរូបថតដោយផ្ទាល់
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថា ដើម្បីឆ្លើយតបសំណូមពររបស់សាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ឈ្វេងយល់ពីស្ថានភាពចំណូល

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
1866
ម្សិលមិញ
:
5500
សប្តាហ៍នេះ
:
01866
ខែនេះ
:
0228730
សរុប
:
012054361