ព័ត៌មានថ្មីៗ

ពិតានឈើពុកផុយនៅរោងទងប្រាសាទអង្គរវត្ត នឹងត្រូវជំនួសដោយពិតានឈើថ្មីនៅពេលខាងមុខ

បានផ្សាយនៅ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ2015 01:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា នឹងបំពាក់ពិតានឈើនៅលើរោងទង កូរសមុទ្រទឹកដោះ នៅក្នុងប្រាសាទអង្គរវត្ត ដែលបានមានភាពពុកផុយ ក្នុងរយៈពេល៦ខែខាងមុខ បន្ទាប់ពីទទួលបានការគាំទ្រពី គណៈកម្មាធិការអាយស៊ីស៊ីអង្គរ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៥ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរម្សិលមិញនេះថា ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះ ស្ថិតនៅខាងកើតជ្រុងខាងត្បូងក្នុងប្រាសាទអង្គរវត្ត។ ពិតានឈើនេះ គឺមានតាំងពីសម័យបុរាណមក តែឥឡូវពិតានឈើទាំងនោះមានការពុកផុយ ដែលចាំបាច់ឲ្យអ្នកជំនាញធ្វើពិតានឈើថ្មីឡើងវិញ។

លោកបញ្ជាក់ថា គម្រោងឆ្លាក់ពិតានថ្មីទៅជំនួសពិតានចាស់នេះ គឺស្ថិតក្រោមកិច្ចសហការរវាងមូលនិធិប្រាសាទបុរាណ ហៅកាត់ថា WMF របស់សហរដ្ឋអាមេរិក និងអាជ្ញាធរជាតិអប្សរា។ តាមពិតទៅ គម្រោងនេះមានការសិក្សាពីចម្លាក់ក្បាច់ប្រមាណជា៣ឆ្នាំ មុននឹងដាក់ទៅគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ដើម្បីប្រជុំអនុម័ត។ ពិតានឈើថ្មីដែលនឹងត្រូវយកទៅបំពាក់លើថែវកូរសមុទ្រទឹកដោះនេះ គឺមានឆ្លាក់ចម្លាក់ក្បាច់ ធ្វើតាមសំណល់បុរាណដោយមានក្បាច់ចំនួន១០ប្រភេទ គឺ ក្បាច់ផ្កាចាន់ ក្បាច់ផ្កាពងត្រី ក្បាច់ត្រឡាចបំបែក ក្បាច់ពេជ្រក្តារ ក្បាច់ចែងអង្គរ ក្បាច់ស្នឹងព័ទ្ធ ក្បាច់សន្លឹកឈូកបំបែក ក្បាច់ពងត្រីរង្វង់ ក្បាច់កេសរ និងក្បាច់ផ្លែឈូក។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរលើកទី២៥នេះ មានគម្រោងចំនួន៣ ដែលស្ថិតនៅក្នុងប្រាសាទអង្គរវត្ត ត្រូវក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងដើម្បីសុំការអនុម័តពីគណៈកម្មាធិការនេះ គឺ គម្រោងបំពាក់ពិតានឈើនៅរោងទងប្រាសាទអង្គរវត្ត គម្រោងជួសជុលសសរពេជ្រ និងគម្រោងជួសជុលបង្កាន់ដៃនាគ និងជើងទម្រលើរានហាលពីខ្លោងទ្វារលោកតារាជ្យទៅទល់នឹងក្តារបែន៕




អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1050
ម្សិលមិញ
:
1879
សប្តាហ៍នេះ
:
06077
ខែនេះ
:
0170006
សរុប
:
009352288