ព័ត៌មានថ្មីៗ

អ្នកជំនាញកំពុងរៀបចំជួសជុលបង្កាន់ដៃនាគ និងជើងទម្រ នៅលើរានហាលពីខ្លោងទ្វារតារាជ្យទៅក្តារបែន នៃប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ2015 08:25 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលបង្កាន់ដៃនាគ និងជើងទម្រនៅរានហាលពីខ្លោងទ្វារតារាជ្យទៅក្តារបែន ប្រាសាទអង្គរវត្ត ដែលមានប្រវែងម្ខាងៗ៣១៥ម៉ែត្រ។ គម្រោងនេះ កំពុងតែដាក់ឆ្លងគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៥របស់ខ្លួន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។

ក្នុងបទបង្ហាញទៅកាន់គណៈកម្មាធិការអាយស៊ីស៊ីអង្គរព្រឹកមិញនេះ លោក សយ សុភារិន្ទ បញ្ជាក់ថា ជើងទម្របង្កាន់ដៃនាគនៅលើរានហាល ពីតារាជ្យទៅក្តារបែនខាងលិចនៃប្រាសាទអង្គរវត្តសរុបទាំងអស់មានចំនួន៣៨៥។ ក្នុងនោះ ជើងទម្រដើមដែលធ្វើពីថ្មភក់នៅសល់១៩១ ជើងទម្រដែលធ្វើពីស៊ីម៉ង់តិ៍ចំនួន៤៨ដើម ជើងទម្រធ្វើពីថ្មបាយក្រៀមចំនួន៧៧ដើម និងជើងទម្រសសរបេតុងទ្រខ្លួននាគមានចំនួន៦៩ដើម។ ជើងទម្រថ្មីៗទាំងនេះ ភាគច្រើនបំផុតត្រូវបានជួសជុល និងដាក់ជំនួសក្នុងសម័យបារាំង។

ក្នុងសំណើជួសជុលជាបឋម នៅចំពោះមុខគណៈកម្មាធិការនេះ លោក សុភារិន្ទ បញ្ជាក់ថា សសរបេតុង២ដើម ដែលប្រើសម្រាប់ទ្រក្បាលនាគនឹងត្រូវដកចេញ។ ចំណែកជើងទម្រថ្មបាយក្រៀមដែលបូកដោយស៊ីម៉ង់តិ៍ចំនួន២ដើម និងជើងទម្រ១ដែលចាក់ពីស៊ីម៉ង់តិ៍ ដែលស្ថិតនៅត្រង់កែងចម្លាក់ក្បាលនាគ នឹងត្រូវផ្លាស់ចេញ ដោយជំនួសមកវិញនូវជើងទម្រដែលធ្វើពីថ្មភក់។

សម្រាប់ការងារជួសជុលជាបន្តបន្ទាប់ខាងមុខ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមជំនាញបានត្រៀមជើងទម្រចំនួន៧៧ដើម ដែលក្នុងនោះ ៤២ដើមបានឆ្លាក់រួចរាល់ និង៣៥ដើមទៀតកំពុងរៀបចំនៅឡើយ៕







អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1057
ម្សិលមិញ
:
1879
សប្តាហ៍នេះ
:
06084
ខែនេះ
:
0170013
សរុប
:
009352295