ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលផ្លូវខាងមុខប្រាសាទ អង្គរវត្តទៅព្រលានយន្តហោះ

បានផ្សាយនៅ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ2015 10:54 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង៤,២០០ម៉ែត្រ ចាប់ពីមុខប្រាសាទអង្គរវត្តទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលបានជួសជុលតាំងពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដោយក្រុមហ៊ុន រ៉ម ធូហួន នឹងត្រូវបញ្ចប់ការជួសជុលនៅដើមខែធ្នូ ឆ្នាំ២០១៥។ នេះជាការបញ្ជាក់របស់លោក ហេង គឹមលេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។

លោកបញ្ជាក់ថា ស្ថានភាពផ្លូវពីចន្លោះចុងផ្លូវវាងកូរ៉េខាងលិច រហូតដល់ផ្លូវកែងមុខព្រលានយន្តហោះ មានការខូចខាតគ្រឹះក្រោមយ៉ាងធ្ងន់ធ្ងរ និងកន្លែងជាច្រើនផ្សេងទៀត មានជង្ហុក តូចធំ ដែលងាយបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ទើបនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលជាថ្មី ដោយត្រូវជីកចោល ហើយបង្ហាប់បាតគ្រឹះ និងសាងសង់ឡើងវិញដោយស្រទាប់កម្រាលដែលល្អត្រឹមត្រូវ។ នៅក្នុងនោះដែរ មានផ្លូវកោងមួយដែលសង់មិនត្រូវតាមស្តង់ដារ ក៏ត្រូវកែសម្រួសជាថ្មីឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឡើងវិញ។ ចំណែកកំណាត់ផ្លូវស្រុតតិចតួចដែលមានផ្ទែប្រហែល៩១៦.១១ម៉ែត្រក្រឡា គឺត្រូវជួសជុសស្រាលដោយ គ្រាន់តែបន្ស៊ីស្រទាប់ DBST ប៉ុណ្ណោះ។

លោក គឹមលេង បានរំឮកដែរថា ផ្លូវនេះពីដើមឡើយជាផ្លូវគ្រួសក្រហម មានតាំងពីសម័យបារាំងមកម្ល៉េះ ហើយនៅឆ្នាំ២០០៤ អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីធ្វើផ្លូវនេះ។ ប៉ុន្តែដោយការដឹកជញ្ជូនកន្លងមក បណ្តាលឱ្យផ្លូវនេះត្រង់កន្លែងមួយចំនួនខូចខាត ទើបអាជ្ញាធរជាតិអប្សរា ដាក់ដេញថ្លៃជាសាធារណៈម្តងទៀត ដើម្បីសាងសង់និងជួសជុសផ្លូវនេះសាជាថ្មីដោយបានសិទ្ធិទៅលើក្រុមហ៊ុន រ៉ម ធូហួន។

ផ្លូវមួយខ្សែនេះជាសរសៃឈាមមួយដ៏មានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ពិសេសសម្រាប់បម្រើវិស័យទេសចរណ៍តែម្តង៕














ផ្លូវពីមុខប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន និងផ្លូវមិត្តភាពកម្ពុជា-កូរ៉េពីរខ្សែ ដែលត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងក្រោមអធីបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជំហានទី១ខាងកើត ពីស្វាយធំទៅព្រះដាក់ ដែលមានប្រវែងសរុប១០.៣គីឡូម៉ែត្រ។ ក្រុមហ៊ុន ឃែរ ខនស្ត្រាក់សិន ជាអ្នកទទួលម៉ៅការលើការងារជួសជុលនេះ ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
ទីលានបដិសណ្ឋារកិច្ច ឬហៅថា Parvis តាមភាសាបារាំង នៅមុខប្រាសាទអង្គរវត្តអាចនឹងបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ២០១៦នេះ។
ដើម្បីត្រៀមទទួលនូវកំណើនភ្ញៀវទេសចរ ដែលតែងតែកើនឡើងជាបន្តបន្ទាប់ អាជ្ញាធរជាតិអប្សរាក្រៅពីការអភិរក្ស និងជួសជុលប្រាង្គប្រាសាទ ក៏បានគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំដៅធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនារមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1933
ម្សិលមិញ
:
3923
សប្តាហ៍នេះ
:
09874
ខែនេះ
:
0122729
សរុប
:
003243593