ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបាននាំយកថវិកា មួក និងអាវយឺតទៅប្រគល់ជូនកីឡាករ-កីឡាការិនីប្រណាំងទូកង ទាំង៦ស្រុក

បានផ្សាយនៅ ថ្ងៃទី 23 ខែ វិច្ឆិកា ឆ្នាំ2015 03:03 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត អគ្គនាយករង និងជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ នាំយកថវិកា អាវយឺត និងមួក ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរាទៅប្រគល់ជូនកីឡាករ កីឡាការិនីអុំទូកចំនួន១៨០នាក់ ដែលត្រូវជា០៦ទូក មក ពីស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកបាគង ស្រុកពួក និងក្រុងសៀមរាប ដោយកីឡាករកីឡាការិនី ម្នាក់ៗ ទទួល បានមួក១ អាវយឺត៣ និងថវិកា៣០.០០០រៀល។ 

អំណោយទាំងនេះជាការលើកទឹកចិត្តដល់កីឡាករប្រណាំងទូក ដែលបានចំណាយពេលវេលាក្នុងការហាត់រៀន ក៏ដូចជាជួយជ្រោមជ្រែងថែរក្សាវប្បធម៌ជាតិមួយនេះឲ្យបានគង់វង្ស។ លើសពីនេះទៀតក៏បង្ហាញស្មារតីគោរស្រឡាញ់វប្បធម៌ជាតិរបស់ខ្មែរ ដែលអាជ្ញាធរជាតិអប្សរា ក្នុងនាម ជាអ្នកគ្រប់គ្រប់នូវតំបន់អង្គរ មាននាទីលើកស្ទួយ ថែរក្សា ការពារ អភិរក្ស ទាំងប្រាសាទ និងវប្បធម៌ប្រពៃណីរបស់ខ្មែរទាំងមូលនៅក្នុងតំបន់អង្គរ៕














ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងទំនុកបម្រុងព្រះសង្ឃ ដែលត្រូវ គង់ចាំវស្សារយៈពេល៣ខែតាមពុទ្ធវិន័យនោះ ក្រុមការងារសហគមន៍ប្រចាំស្រុកបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅនេះបាននាំយកទេយ្យទានមួយចំនួន ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះស្នេហាបរិច្ឆ័ត្តព្រឹក្ស ហៅវត្តរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាសាទនៅក្នុងតំបន់ឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាជនផងដែរ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ
សមាសភាពក្រុមការងារសហគមន៍
( ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ2015 )
ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងដើម្បីចុះផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនប្រជាជនតាមសហគមន៍ និងប្រជាជនរស់នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អជ្ញាធរជាតិអប្សរាអប្សរា និងតំបន់ពាក់ព័ន្ធ៖
- ផ្សព្វផ្សាយឲ្យប្រជាជនបានយល់ដឹងអំពីតួនាទីរបស់អាជ្ញាធរជាតិអប្សរា សមិទ្ធផលការងារថ្មីៗដែលសម្រេចបាន ព្រមទាំងអំពីផលប្រយោជន៍នៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងឲ្យយល់ដឹងច្បាស់អំពីតម្លៃនៃការអភិរក្ស និងអភិវឌ្ឍន៍សម្បតិ្តបេតិកភណ្ឌ និងវប្បធម៌
-ផ្សព្វផ្សាយជូនសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សិស្ស និស្សិតតាមបណ្តាអនុវិទ្យាល័យ វិទ្យាល័យក្នុងតំបន់រមណីយដ្ឋានអង្គរ និងសាកលវិទ្យាល័យនានាក្នុងខេត្តសៀមរាប ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
4145
ម្សិលមិញ
:
6616
សប្តាហ៍នេះ
:
16726
ខែនេះ
:
0259401
សរុប
:
012766990