ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបាននាំយកថវិកា មួក និងអាវយឺតទៅប្រគល់ជូនកីឡាករ-កីឡាការិនីប្រណាំងទូកង ទាំង៦ស្រុក

បានផ្សាយនៅ ថ្ងៃទី 23 ខែ វិច្ឆិកា ឆ្នាំ2015 03:03 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត អគ្គនាយករង និងជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ នាំយកថវិកា អាវយឺត និងមួក ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរាទៅប្រគល់ជូនកីឡាករ កីឡាការិនីអុំទូកចំនួន១៨០នាក់ ដែលត្រូវជា០៦ទូក មក ពីស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកបាគង ស្រុកពួក និងក្រុងសៀមរាប ដោយកីឡាករកីឡាការិនី ម្នាក់ៗ ទទួល បានមួក១ អាវយឺត៣ និងថវិកា៣០.០០០រៀល។ 

អំណោយទាំងនេះជាការលើកទឹកចិត្តដល់កីឡាករប្រណាំងទូក ដែលបានចំណាយពេលវេលាក្នុងការហាត់រៀន ក៏ដូចជាជួយជ្រោមជ្រែងថែរក្សាវប្បធម៌ជាតិមួយនេះឲ្យបានគង់វង្ស។ លើសពីនេះទៀតក៏បង្ហាញស្មារតីគោរស្រឡាញ់វប្បធម៌ជាតិរបស់ខ្មែរ ដែលអាជ្ញាធរជាតិអប្សរា ក្នុងនាម ជាអ្នកគ្រប់គ្រប់នូវតំបន់អង្គរ មាននាទីលើកស្ទួយ ថែរក្សា ការពារ អភិរក្ស ទាំងប្រាសាទ និងវប្បធម៌ប្រពៃណីរបស់ខ្មែរទាំងមូលនៅក្នុងតំបន់អង្គរ៕














បឹងដូនប៉ាជាភូមិស្ថិតក្នុង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ភូមិនេះមានផ្ទៃដីមួយចំណែកពាក់ព័ន្ធ តំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ និងមួយចំណែកទៀតស្ថិតក្នុងតំបន់ការពារទី២នៃឧទ្យានអង្គរ។
ប្រជាពលរដ្ឋទាំង១១២ភូមិ ស្ថិតក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរកាន់តែមានភាពងាយស្រួលក្នុងការសុំច្បាប់សាងសង់ ឬជួសជុលតូចតាចដូចជា បង្គន់អនាម័យ ជួសជុលជញ្ជាំងផ្ទះ ដំបូលផ្ទះ ជណ្តើរ ប្តូរសរសរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ ។ល។ 
ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៥ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ចុះផ្សព្វផ្សាយអំពីច្បាប់ និងអប់រំប្រជាពលរដ្ឋអំពីការងារអភិរក្សបេតិកភណ្ឌ។
ក្នុងឱកាស ចុះសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក  និងក្រុមការងារបានប្រគល់កូនឈីចំនួន៥០០ដើម មានគគី បេង និងកកោះ ជូនសាលាឃុំដូនកែវ ដើម្បីដាំក្នុងបរិវេណឃុំ និងចែកអ្នកភូមិដែលស្ម័គ្រចិត្តយកទៅដាំក្នុងដីរបស់ខ្លួន រួមចំណែកថែរក្សាបរិស្ថានអង្គរ។
ល្ងាចថ្ងៃ១៥កើត ខែភទ្របទព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាតំណាង ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិកបានចូលរួម និងនាំយកទេយ្យទានទៅសូត្រមន្តកាន់បិណ្ឌវេនទី១នៅវត្តរលួស។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1809
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
28777
ខែនេះ
:
0173219
សរុប
:
010129366