ព័ត៌មានថ្មីៗ

សែនគ្រូមុនប្រកួត

បានផ្សាយនៅ ថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ2015 10:00 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មុននឹងចុះទឹកប្រកួតជាលក្ខណៈផ្លូវការ ទូកងដែលមានឈ្មោះថា ព្រះឥន្ទមានជ័យបារមីព្រះអង្គចេកព្រះអង្គចម (ក្រុមនិន្ចា) របស់វត្តព្រះឥន្ទកោសិយបានប្រារព្ធពិធីសែនគ្រូជាផ្លូវការមួយ កាលពីសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមាត់ស្ទឹងសៀមរាប។ ពិធីនេះគេធ្វើឡើងក្នុងន័យសែនគ្រឿងបូជា និងរំឭកគុណគ្រូ ដើម្បីសុំសិរីសួស្តី ទទួលបានជ័យជំនះក្នុងពិធីប្រណាំងទូកងនាថ្ងៃទី២៣-២៤ ខែវិច្ឆិកា ខាងមុខ ក្នុងដងស្ទឹងសៀមរាប។

គ្រឿងរណ្តាប់សម្រាប់សែនគ្រូនៅពេលនេះ មិនឃើញមានអ្វីធំដុំទេ គឺមានតែផ្លែចេក និងផ្លែឈើ២ជើងពាន ទឹកផ្លែឈើ២ជើងពាន ទឹកសុទ្ធ ទៀនធូប និងទឹកមន្តមួយបាត្រសម្រាប់ប្រោះព្រំទូក។ ក្រៅពីនេះមានក្រុមភ្លេងពិណពាទ្យ ក្រុមឆៃយ៉ាំ អមដោយអ្នកឆាកហ៊ោ។ មុនដំបូងអាចារ្យអ្នកដឹកនាំកម្មវិធីចាប់ផ្តើមតាំងនមោ សូត្រប្រកូកប្រកាសហៅអស់អ្នកមានឫទ្ធីបារមី ជិតឆ្ងាយ រួមទាំងគ្រូតូចគ្រូធំ មកជួយសណ្ឋិត និងជូនពរជ័យដល់ក្រុមកីឡាការិនីទាំង២២រូប ដើម្បីទទួលបានជ័យជំនះ។

ក្រោយប្រកូកប្រកាសហើយ ក្រុមភ្លេងបានប្រគុំភ្លេងជាច្រើនបទច្រើនបែប ដែលមានឈ្មោះផ្សេងៗមានបទស្តេចយាង រំឭកគុណគ្រូជាដើម ហើយអ្នកផ្សេងទៀត ក៏ស្រែកហេកហាកៗ ហាក់ដូចជាកំពុងប្រណាំងទូក។ ភ្លេងចប់មួយវគ្គៗ អាចារ្យសូត្រប្រកាសហៅគ្រូមកសណ្ឋិតម្តងហើយម្តងទៀតរហូតគម្រប់បីដង។ ជាមួយគ្នានេះ អ្នកនៅក្បែរគ្រឿងរណ្តាប់ក៏ចាក់ទឹក សែនគ្រឿងបូជា ព្រមដោយពាក្យនិយាយសុំឲ្យសេពសោយ និងសុំពរជ័យផ្សេងៗ។

កីឡាការិនីទូកងទាំងអស់ត្រូវបានតម្រូវឲ្យឈរជាជួរតាមខ្ទង់ទូក ដៃកាន់ច្រវា ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចនឹងចេញប្រកួត។ ក្រោយសូត្រសែនគ្រឿងបូជា និងលេងភ្លេងថ្វាយគ្រូចប់ ក្រុមឆៃយ៉ាំក៏ចាប់ផ្តើមរាំឡកតាមចង្វាក់របស់ខ្លួន អ្នកឆាកហ៊ោក៏ស្រែកបន្ទរដោយសំឡេងយ៉ាងវែងគ្រលួច ចំណែកកីឡារិនីនិងអ្នកចូលរួមក្នុងកម្មវិធីក៏ស្រែកបន្ទរ មានសំឡេងលាន់ឮទ្រហឹង អឺងអាប់ គួរឲ្យព្រឺសម្បុរ ពោរពេញដោយអំណាច និងសេចក្តីសង្ឃឹម។

បន្ទាប់ពីនេះគេនាំគ្នាសែងទូកងចុះទឹក ដោយប្រុងប្រយ័ត្នអមដោយភ្លេងឆៃយ៉ាំ និងអ្នកឆាកហ៊ោផង។ ចូលទៅដល់ទឹកស្ទឹងភ្លាម អ្នកអង្គុយក្បាលទូកបានបាចអង្ករចូលទៅក្នុងទឹក ហើយកីឡារិនីក៏អុំទូកទៅមុខបញ្រ្ចាសទឹកយឺតៗយ៉ាងឆ្ងាយ។ បន្ទាប់មក គេបានបែរក្បាលទូកត្រឡប់មក ក៏ចាប់ផ្តើមបញ្ចេញកម្លាំងសាកកម្លាំងយ៉ាងពេញទំហឹង ដូចជាកំពុងប្រកួតមែនទែនដូច្នោះដែរ។ អ្នកឈរមើលទះដៃអបអរសាទរ និងជូនពរគ្រប់ៗគ្នា៕
















អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
4634
ម្សិលមិញ
:
1458
សប្តាហ៍នេះ
:
14396
ខែនេះ
:
0062869
សរុប
:
009436145