ព័ត៌មានថ្មីៗ

ដើមស្ពង់ប្រាសាទតាព្រហ្ម ៖ ដើមឈើទេសចរណ៍ និងប្រវត្តិសាស្ត្រ

បានផ្សាយនៅ ថ្ងៃទី 21 ខែ វិច្ឆិកា ឆ្នាំ2015 08:00 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភ្ញៀវទេសចរដែលបានចូលទៅទស្សនាប្រាសាទតាព្រហ្ម សុទ្ធតែប្លែកអារម្មណ៍ និងស្ញើចសរសើរមិនដាច់ពីមាត់ ពីទេសភាពដើមឈើធំៗ ដែលជាដុះជាប់នឹងប្រាសាទ និងលើរចនាសម្ព័ន្ធប្រាសាទ មានឫសធំៗដុះចាក់ស្រេះប្រាសាទជាប់យ៉ាងណែន។ ដើមឈើធំៗទាំងនោះ គឺដើមស្ពង់ដែលមានកម្ពស់ដល់ទៅជាង៤០ម៉ែត្រ និងមានអាយុកាលរាប់រយឆ្នាំមកហើយ។

មន្ត្រីជំនាញអភិរក្សដើមឈើ របស់អាជ្ញាធរជាតិអប្សរា លោក មាស ប៊ុនឡាប បានពន្យល់អំពីដើមស្ពង់នេះថា តាមពិតទៅ គេមិនអាចកំណត់អាយុកាលដើមស្ពង់នៅប្រាសាទតាព្រហ្មឲ្យបានជាក់លាក់ថាមានអាយុកាលប៉ុន្មានពិតប្រាកដនោះឡើយ គ្រាន់តែសន្និដ្ឋានថា វាមានអាយុកាលរាប់រយឆ្នាំប៉ុណ្ណោះ ដោយសំអាងទៅលើទំហំ កម្ពស់ និងប្រវត្តិរបស់វាតាមរយៈអ្នកស្រុក។

លោកពន្យល់ថា ការកំណត់អាយុកាលដើមឈើឲ្យបានច្បាស់លាស់ មានវិធីបែបវិទ្យាសាស្ត្រច្រើន តែអ្វីដែលងាយស្រួល និងដែលយើងធ្លាប់ធ្វើកន្លងមក គឺការមើលទៅស្រទាប់សាច់ដើមឈើ។ ក៏ប៉ុន្តែ ករណីដើមស្ពង់នៅប្រាសាទតាព្រហ្ម យើងមិនអនុវត្តវិធីសាស្ត្រនេះទេ ព្រោះមិនអាចកាប់ដើមមកមើលស្រទាប់បាន។ និយាយអំពីការថែទាំ លោក ប៊ុនឡាប រៀបរាប់ថា “ការថែទាំ គឺយើងត្រូវតាមដានវាជាប្រចាំ គឺបើដើមឈើដុះនៅលើប្រាសាទ យើងត្រូវតាមដានមើលលំនឹងវា បើវាមានមែកធាង អាចផ្អៀងឬទ្រេត យើងត្រូវកាត់ក្រីមែកវាចេញ ដើម្បីរក្សានូវលំនឹងឡើងវិញ។ ប៉ុន្តែបើដើមវាធំ ឬខ្ពស់ខ្លាំង យើងមិនអាចកាត់ក្រីបាន យើងអាចកាត់វាពាក់កណ្តាលចេញ ដើម្បីឲ្យទាបបន្តិច ហើយដាក់ថ្នាំព្យាបាលទៅ វាដុះខ្នែងឡើងវិញ មិនងាប់ទេ។ បើវាមានស្អុយប្រហោង យើងត្រូវព្យាបាល ហើយការព្យាបាលក៏មិនខុសពីព្យាបាលមនុស្សដែរ គ្រាន់តែមានវិធីសាស្ត្រផ្សេង និងថ្នាំផ្សេងប៉ុណ្ណោះ។

មន្ត្រីជំនាញផ្នែកអភិរក្សដើមឈើរូបនេះបន្តថា ដើមស្ពង់ជាប្រភេទឈើស្រាយ ស្រាល មិនសូវមានខ្លឹម ប៉ុន្តែមានអាយុវែង បើប្រៀបធៀបនឹងប្រភេទឈើប្រណីតផ្សេងៗក្នុងតំបន់អង្គរ ដើមស្ពង់ស្ថិតនៅចំណាត់ថ្នាក់ឈើលេខ៣ឯណោះ។ ដើមស្ពង់ដែលនៅម្តុំប្រាសាទតាព្រហ្មទាំងតូចទាំងធំ មានចំនួនប្រហែល១០០ដើម និងជាច្រើនដើមទៀតនៅកន្លែងផ្សេងៗក្នុងតំបន់អង្គរ។

កាលពីដើមឆ្នាំ២០១៥កន្លងទៅនេះ ដើមស្ពង់ក៏ត្រូវបានគេហទំព័រអន្តរជាតិមួយ ដែលមានឈ្មោះថា BUSINESSINSIDER ចាត់ចួលជាដើមឈើមួយ ក្នុងចំណោមដើមឈើដែលមានអាយុកាលចំណាស់ជាងគេលើលោកទាំង១២ដើម៕










អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0176
ម្សិលមិញ
:
1458
សប្តាហ៍នេះ
:
09938
ខែនេះ
:
0058411
សរុប
:
009431687