ព័ត៌មានថ្មីៗ

ប្រាសាទឥដ្ឋងាយជួសជុលតែចំណាយពេលយូរ

បានផ្សាយនៅ ថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ2015 02:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

“ប្រាសាទឥដ្ឋបើទោះជាការជួសជុលមិនប្រើសម្ភារៈធំ និងលើកដាក់ធ្ងន់ៗក្តី តែត្រូវចំណាយពេលយូរណាស់ ទំរាំបានមួយៗ ព្រោះឥដ្ឋតូចៗតម្រៀបច្រើនជាន់ទើបបានមួយម៉ែត្រៗមិនដូចប្រាសាទថ្ម ដែលមានផ្ទាំងថ្មធំ ដាក់តែមួយដុំបានកន្លះម៉ែត្រ ឬជិតមួយម៉ែត្រ” ។ នេះជាប្រសាសន៍របស់លោកតា ស៊ឹម អៃ អាយុ៧០ឆ្នាំ ដែលមានបទពិសោធន៍ជួសជុលប្រាសាទឥដ្ឋជាង២០ឆ្នាំនៅក្នុងរមណីយដ្ឋានអង្គរ។

កំពុងបំពេញការងារជួសជុលប្រាសាទលលៃ ជាមួយក្រុមកម្មករជិត២០នាក់ទៀត លោកតា ស៊ឹម អៃ បានរៀបរាប់ថា ការជួសជុលប្រាសាទឥដ្ឋ បើគិតពីការប្រើប្រាស់កម្លាំង មិនសូវប្រើកម្លាំងលើកដាក់ធ្ងន់ៗដូចប្រាសាទថ្មទេ តែក៏ត្រូវការជំនាញ និងការអត់ធ្នត់ច្រើន ព្រោះត្រូវចំណាយពេលយូរ។ លោកតារៀបរាប់ថា ជាក់ស្តែងប្រាសាទលលៃនេះ យើងចំណាយពេលជួសជុលជិតមួយឆ្នាំហើយ ទើបតែសម្រេចបានផ្នែកខាងក្រោមបន្តិចប៉ុណ្ណោះ នៅសល់ផ្នែកផ្សេងៗទៀតច្រើនណាស់។

លោក សែម ស៊ង់ អ្នកជំនាញជួសជុលប្រាសាទឥដ្ឋមួយរូបទៀត ដែលបានការបណ្តុះបណ្តាលពីលោកតា ស៊ឹម អៃ បានរៀបរាប់ថា ដើម្បីរៀបឥដ្ឋឲ្យជាប់ឡើងវិញ យើងមិនប្រើស៊ីម៉ង់តិ៍ ដូចសំណង់បច្ចុប្បន្នទេ គឺយើងប្រើសារធាតុធម្មជាតិដូចគ្នាពីបុរាណដែរ។ កំបោរដែលប្រើដើម្បីរៀបឥដ្ឋឡើងវិញនេះ ផ្សំឡើងពីវត្ថុធាតុ៦មុខសំខាន់ៗ គឺ កំទេចឥដ្ឋ ខ្សាច់ ស្ករត្នោត កំបោរ ស្បែកគោ និងទឹក។ នៅពេលកឥដ្ឋមួយផ្ទាំងៗ ចំណាយពេលដល់ទៅជាងមួយសប្តាហ៍ ឬពីរសប្តាហ៍ទើបស្ងួតជាប់បាន យូរជាងការប្រើប្រាស់ស៊ីម៉ង់តិ៍សម័យនេះច្រើនណាស់។

ប្រាសាទលលៃជាប្រាសាទឥដ្ឋមួយក្នុងចំណោមប្រាសាទឥដ្ឋជាច្រើនទៀត ក្នុងតំបន់អង្គរ សាងសង់ឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ នាចុងសតវត្សរ៍ទី៩ មានរចនាប័ទ្មបាខែង ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទលលៃមានប្រាង្គចំនួន៤ ដែលក្នុងនោះប្រាសាទធំនៅមានទ្រង់ទ្រាយល្អជាងគេ ចំណែកប្រាង្គតូចៗបីដទៃទៀតបានខូចខាតជាច្រើនផ្នែក។ បច្ចុប្បន្ន ក្រុមជួសជុលប្រាសាទឥដ្ឋ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុង ជួសជុលប្រាសាទនេះ ដោយក្រុមជំនាញខ្មែរផ្ទាល់ ដឹកនាំដោយលោកតា ស៊ឹម អៃ ដែលទើបទទួលបានប័ណ្ណសរសើរថា ជាអ្នកជំនាញឆ្នើមផ្នែកជួសជុលប្រាសាទឥដ្ឋ ពីសំណាក់ប្រធានអាជ្ញាធរជាតិអប្សរាក្នុងពេលថ្មីៗនេះ៕












អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0724
ម្សិលមិញ
:
5272
សប្តាហ៍នេះ
:
15758
ខែនេះ
:
0064231
សរុប
:
009437507