ព័ត៌មានថ្មីៗ

វត្តអធ្វានិងពិធីអកអំបុកសំពះព្រះខែ

បានផ្សាយនៅ ថ្ងៃទី 18 ខែ វិច្ឆិកា ឆ្នាំ2015 03:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វត្តអធ្វាជាវត្តដ៏ចំណាស់មួយ មានទីតាំងនៅខាងលិចស្ទឹងសៀមរាប។ នៅទីនោះក៏មានប្រាសាទមួយ ដែល មានអាយុកាលស្របាលគ្នានឹងប្រាសាទអង្គរវត្ត។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ ស៊ុមទ្វារ និងសន្លឹកទ្វារនៃព្រះវិហារវត្ត ដែលពីដើមលាបដោយខ្មុកម្រ័ក្សណ៍ពណ៌ក្រហម និងពណ៌មាស ឆ្លាក់លើឈើយ៉ាងល្អប្រណីត អំពីឈុតឆាករឿងរាមកេរ្តិ៍។ ទោះបីរូបទាំងនោះ ត្រូវបានគូរឡើងវិញក្នុងពេលថ្មីៗនេះក៏ដោយ ចម្លាក់នៅតែរក្សាទ្រង់ទ្រាយដើម ក្នុងសម័យកាលកសាងវិហារ (ទសវត្សឆ្នាំ១៩៣០)។ ចម្លាក់ទាំងនោះ ដូចគ្នាបេះបិទទៅនឹងចម្លាក់វត្តដំណាក់។

មុខវិហារខាងកើត គូរគំនូរក្នុងឆ្នាំ២០០១ ដោយរៀបរាប់ពីពុទ្ធប្រវត្តិ និងវេស្សន្តរជាតក (មានទាំងព្រះពោធិសត្វសិអារ្យមេត្រីផង)។ នៅខាងក្នុងវិញ មានតែមួយផ្ទាំងប៉ុណ្ណោះ ដែលមានឈុតឆាក ៤ ស្តីពីរូបបែបព្រះពុទ្ធសាសនា។

វត្តអធ្វាមិនត្រឹមតែជាវត្តបុរាណនោះទេ ប្រពៃណីទំនៀមទម្លាប់ដែលមានពីបុរាណ ដូចពិធីបោះបាយបិណ្ឌ ពូនភ្នំខ្សាច់ ពិធីបួងសួងក្រុងពាលីសម្រាប់កម្មវិធីបុណ្យនានា ក៏នៅតែមានគេប្រារព្ធធ្វើនៅក្នុងវត្តនេះដូចពីមុនដដែល។

ទន្ទឹមនឹងនោះ វត្តអធ្វានេះ ក៏ដូចជាវត្តដទៃទៀតដែរ តែងតែប្រារព្ធពិធីអកអំបុកសំពះព្រះខែរៀងរាល់ឆ្នាំ។ នៅថ្ងៃ១៥កើតខែកត្តិក អ្នកភូមិចំណុះជើងវត្ត មកជួបជុំគ្នាក្នុងវត្ត ដោយនាំយកអំបុក ចេកទុំ ដូង ដំឡូង ត្រាវ ស្ករស មករៀបចំ ដើម្បីធ្វើពិធីបួងសួង សំពះព្រះខែ និង ទស្សន៍ទាយទឹកភ្លៀងសម្រាប់ឆ្នាំបន្ទាប់ផងដែរ។ ពីដំបូង អំបុក ចេក ស្ករស គេលាយបញ្ចូលគ្នា ដាក់ក្នុងចាន ឬភាជន៍ធំៗ។ ឯលោកអាចារ្យ ចាត់ចែងរៀបចំទៀន១២ដើម សម្រាប់តំណាងឲ្យខែទាំង១២ ដាក់លើឫស្សី ឬឈើត្រង់ ដែលគេចងដាក់លើបង្គោលពីរដើមទទឹងថ្ងៃ។

បន្ទាប់មក លោកអាចារ្យ ដឹកនាំធ្វើពិធីបួងសួងសំពះព្រះខែ ដោយសូធ្យធម៌បូជាសក្ការៈ មានអំបុក ចេកទុំជាដើម ហើយគេក៏បង្វិលឫស្សីដែលដាំទៀនចំនួនបីជុំ។ បើទៀនតំណាងខែមួយណារលត់ គេសន្មតថា ខែមួយនោះ ពុំសូវមានភ្លៀងធ្លាក់នោះទេ។ តែបើទៀនតំណាងឲ្យខែមួយណាមិនរលត់ ឆេះអស់ច្រើនជាងគេ សន្មតថា ខែនោះមានភ្លៀងធ្លាក់ច្រើន។

ក្រោយពេលបួងសួង និងទស្សន៍ទាយទឹកភ្លៀងចប់ គេនាំគ្នាប្រមូលអំបុកយកមកទុករៀងៗខ្លួន ដោយសប្បាយរីករាយ ហាក់ដូចជាបង្ហាញពីភាពបរិបូរ សម្បូរហូរហៀរ ឧបមានឹងស្រូវស្រែដែលពោរពេញទៅដោយភោគផលល្អ។










អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0546
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
16422
ខែនេះ
:
0043878
សរុប
:
009417154