ព័ត៌មានថ្មីៗ

ក្រុមគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកអញ្ជើញក្រុមគ្រូពេទ្យមនុស្សធម៌របស់ប្រទេសបារាំងព្យាបាលជំងឺជូនប្រជាពលរដ្ឋ

បានផ្សាយនៅ ថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ2015 02:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក របស់អាជ្ញាធរជាតិអប្សរា បានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសបារាំង មកព្យាបាលជំងឺជូនប្រជាជននៅភូមិធម្មជាតិរុនតាឯក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ នេះជាផ្នែកមួយនៃគម្រោងសុខុមាលភាពប្រជាជន បន្ថែមលើការងាររៀបចំអនាម័យ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងភូមិទាំងមូល។

ប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឯកឧត្តម ម៉ី ម៉ារ៉ាឌី បញ្ជាក់ថា ស្របពេលដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃបេសកកម្មមនុស្សធម៌ (MISSION HUMANITAIR) របស់ប្រទេសបារាំងមកបំបេញបេសកកម្មមនុស្សធម៌ ដោយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតប្រាក់កម្រៃ ក្នុងប្រទេសកម្ពុជានោះ ក្រុមការងារបានទាក់ទងសុំឲ្យមកជួយព្យាបាលជូនប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក ដើម្បីរួមចំណែកថែរក្សាសុខុមាលភាពរបស់ប្រជាជន។

ប្រធានបេសកកម្មមនុស្សធម៌ លោកវេជ្ជបណ្ឌិត Justin Papin Groseil បញ្ជាក់ថា ក្រុមរបស់លោកបានមកដល់កម្ពុជាក្នុងឆ្នាំ២០១០ និងបានចាប់ផ្តើមការងារក្នុងឆ្នាំ២០១១។ ជាមួយគ្នានេះ បេសកកម្មមនុស្សធម៌របស់ក្រុមលោក ក៏មានអង្គការមួយនៅភ្នំពេញដែរ ដែលមានឈ្មោះថា កុមារកម្ពុជា អិនហ្សូ & ទីណា (ENFANTS DU CAMBODGE ENZO & TINA) ដែលតែងចេញព្យាបាលរបៀបនេះនៅទូទាំងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៥នេះ ក្រុមការងាររបស់លោកបានបំពេញការងារដូចគ្នានេះចំនួន២កន្លែងរួចមកហើយ គឺនៅខេត្តព្រៃវែង និងស្រុកអូររាំងឪ នៃខេត្តកំពង់ចាម ដែលមានអ្នកជំងឺសរុបចំនួន១២០០នាក់។ តាមលោកវេជ្ជបណ្ឌិត Justin អ្នកជំងឺភាគច្រើនដែលមកបានពិនិត្យ និងទទួលការព្យាបាល នៅភូមិធម្មជាតិរុនតាឯកនេះ គឺកុមារ ដែលបញ្ហាផ្នែកផ្លូវដង្ហើម។

លោក គុយ វ៉ៃ មេឃុំរុនតាឯក និងជាអ្នកដែលទទួលបានការព្យាបាលផងដែរនោះបានបញ្ជាក់ថា លោកពិតជាត្រេកអរយ៉ាងខ្លាំង ដែលក្រុមបេសកកម្មមនុស្សធម៌នៃប្រទេសបារាំង បានជ្រើសរើសឃុំរុនតាឯក ជាគោលដៅព្យាបាលជំងឺនាពេលនេះ។ លោកបន្ថែមថា បើទោះជាការព្យាបាលនេះ មានរយៈពេលខ្លី តែប្រជាពលរដ្ឋជាច្រើននាក់បានទទួលការព្យាបាល និងការពិភាក្សាជំងឺពីគ្រូពេទ្យអន្តរជាតិ ហើយក៏បានជួយសម្រួលដល់សុខភាព និងជីវភាពរបស់អ្នកភូមិមួយកម្រិតផងដែរ៕









ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
4859
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
39279
ខែនេះ
:
0120556
សរុប
:
009302838