ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រើវិធានការរដ្ឋបាលដកហូតសម្ភារៈសំណង់ ដែលសង់ខុសទៅនឹងផ្ទះខ្មែរនៅប្រាសាទបាគង

បានផ្សាយនៅ ថ្ងៃទី 13 ខែ វិច្ឆិកា ឆ្នាំ2015 03:02 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា សម្រេចដកហូតសម្ភារៈសំណង់មួយចំនួនពីម្ចាស់សំណង់ ឈ្មោះ កែក ពូក នៅភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ដែលបានសាងសង់ខុសទៅនឹងផ្ទះខ្មែរ ដែលក្រុមជំនាញបានណែនាំ និងអនុញ្ញាតឲ្យធ្វើ។

យោងលិខិតអនុញ្ញាតសាងសង់លេខ ៤៥៦/១៥ សសរ.អញ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតជូន លោក កែក ពូក ដោយសារលោកជាអ្នកស្រុកអង្គរ និងរស់នៅយូរមកហើយ និងក្នុងលក្ខខណ្ឌរុះរើផ្ទះចាស់ធ្វើផ្ទះថ្មី ស្របតាមគោលការណ៍អភិរក្សរមណីយដ្ឋានអង្គរ។ លិខិតអនុញ្ញាតដដែលនេះបញ្ជាក់ថា សំណង់ផ្ទះថ្មីត្រូវតែគោរពតាមបទដ្ឋានផ្ទះខ្មែរបុរាណ ដែលមិនមានកឥដ្ឋបិទជិតពេញផ្ទៃក្រោមផ្ទះទាំងមូល។ ក៏ប៉ុន្តែ ម្ចាស់សំណង់បានសាងសង់ដោយមិនគោរពតាមបែបបទនេះ បែរជាសាងសង់តាមបែបបរទេស ហើយកឥដ្ឋបិទជុំវិញផ្ទះទៅវិញ។

នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការធ្លាប់បានចុះទៅណែនាំ និងធ្វើកំណត់ហេតុពីរលើករួចមកហើយ លើកទី១នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ និងលើកទី២នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ ដើម្បីឲ្យបញ្ឈប់ការសាងសង់ និងកែឲ្យត្រឹមត្រូវតាមរចនាប័ទ្មខ្មែរឡើងវិញ។

ដោយសារម្ចាស់សំណង់នៅតែបំពានសាងសង់ ដោយខុសទៅនឹងបែបបទបែបនេះ ទើបនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ក្រុមការងារសម្រេចចុះដកហូតសម្ភារៈសាងសង់មួយចំនួន ដើម្បីផ្អាកការសាងសង់ និងឲ្យម្ចាស់សំណង់ទៅដាក់ពាក្យសារជាថ្មី ដើម្បីកែសម្រួលឲ្យស្របតាមរចនាប័ទ្មផ្ទះខ្មែរ តាមការណែនាំរបស់អ្នកជំនាញ៕









ក្នុងមួយថ្ងៃៗក្នុងខេត្តសៀមរាបមានកាកសំណល់សំរាមជាង៣០តោន ដែលប្រមូលពីទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន កន្លែងអាជីវកម្ម ផ្ទះប្រជាជន។ល។ ប្រសិនបើមិនបានទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវទេ នោះវានឹងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពបំផុតលើពិភពលោក។ ដូច្នេះហើយទើបច្រើនឆ្នាំមកនេះក្រៅពីកិច្ចការអភិរក្ស ជួសជុស ថែរក្សាប្រាសាទ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីរួមចំណែកសម្អាតបរិស្ថានឱ្យស្អាតក្នុងតំបន់ដែលខ្លួនគ្រប់គ្រងផងដែរ។
កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមកិច្ចការបុរាណវិទ្យារបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ សហការជាមួយនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ បានចុះទៅហាមឃាត់ និងបញ្ឈប់សកម្មភាពជីកដីគោកបុរាណមួយស្ថិតនៅក្នុងភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។​
នៅវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរាចំនួន១០នាក់ បានចុះទៅដកហូតសម្ភារៈសំណង់របស់លោកស្រី ខូយ សុផល អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកលក់គ្រឿងសំណង់ នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលលួចលាក់ធ្វើផ្ទះខុសច្បាប់ក្នុងតំបន់ឧទ្យានអង្គរជារៀងរាល់យប់ ។
អាជ្ញាធរជាតិអប្សរា សហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមានដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌបានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរគ្មានរបៀបរៀបរយនៅក្នុងបរិវេណប្រាសាទបែ្ររូប នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0129
ម្សិលមិញ
:
3389
សប្តាហ៍នេះ
:
12970
ខែនេះ
:
0116789
សរុប
:
003078943