ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារួមចំណែកកសាងវត្តក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2015 02:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បាននាំយកស៊ីម៉ង់ត៍ចំនួន៦តោន ទៅប្រគេនព្រះសង្ឃនៅវត្តរុន និងវត្តភ្នំបូក ដែលស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីរួមចំណែកកសាងសំណង់នានាក្នុងវត្ត។

ពិធីប្រគេនស៊ីម៉ង់ត៍នៅព្រឹកមិញនេះ ធ្វើឡើងស្របទៅតាមសំណើសុំបិណ្ឌបាតរបស់ព្រះសង្ឃ ដែលកំពុងតែកសាងសេនាសនៈក្នុងវត្ត ហើយខ្វះខាតសម្ភារៈក្នុងការកសាងបន្ត។ មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃក្នុងវត្ត ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី បញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែយកចិត្តទុកដាក់ក្នុងកិច្ចការអភិរក្សប្រាសាទ និងបេតិកភណ្ឌនានាប៉ុណ្ណោះទេ តែវត្តអារាម ក៏ជាបេតិកភណ្ឌវប្បធម៌ ដែលអាជ្ញាធរតែងយកចិត្តទុកដាក់បំផុតផងដែរ។ ព្រោះហេតុដូច្នេះហើយ ទើបក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាតែងតែចូលរួមជាប់មិនដាច់ ជាមួយកម្មវិធីបុណ្យទានរបស់វត្ត ដូចជាពិធីកាន់បិណ្ឌ ពិធីបុណ្យកឋិនទានជាដើម។

ជាការសំណូមពរ ឯកឧត្តមបានសុំព្រះសង្ឃចូលរួមក្នុងកិច្ចការអភិរក្សប្រាសាទ ក៏ដូចជាជាសម្បត្តិបេតិកភណ្ឌនានារបស់បុព្វបុរសខ្មែរ ជាពិសេស គឺបេតិកភណ្ឌអរូបី។ ការចូលរួមរបស់ព្រះសង្ឃ អាចធ្វើឡើងតាមរយៈការសម្តែងធម៌ ពន្យល់ពុទ្ធបរិស័ទឲ្យបានយល់ពីតម្លៃវប្បធម៌ ដើម្បីឲ្យពួកគាត់ស្រឡាញ់ និងចូលរួមថែរក្សាទាំងអស់គ្នា។

នៅព្រឹកថ្ងៃដដែលនេះដែរ ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី ក៏បាននាំយកអំណោយកញ្ចប់ឃីតទារក របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅជូនស្ត្រីដែលទើបសម្រាលកូន នៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រីមួយគ្រួសារផងដែរ៕





សិក្ខាសាលាស្តីពី "ព្រៃឈើ ព្រះសង្ឃ និងជីវភាពបរិស័ទ" សម្រាប់វត្តគោលដៅក្នុងដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ច សហគមន៏ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA របស់អាជ្ញាធរជាតិ
រូបចម្លាក់ស្តេចភជុង្គនាគក្បាល៥ ដែលក្មេងឃ្វាលគោ ហឿន ហឿយ រស់នៅភូមិត្រពាំងអំពិល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបមរាប ជីកបាននៅមាត់ត្រពាំងល្បើកកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ កន្លង
អ្នកស្រុកអង្គរនៅតែជាឃ្លាំងផ្ទុកនូវមត៌កវប្បធម៌ដូនតាខ្មែរ ដ៏គួរឲ្យចាប់អារម្មណ៍ បើទោះជាបានឆ្លងកាត់ដំណាក់កាលវិវត្តន៍ជាច្រើនជំនាន់មនុស្សមកហើយក្តី។ ពិធីសាសនា ទំនៀមទម្លាប់ប្រចាំថ្ងៃ និងកិច្ចពិធី
ក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចពិភាក្សាដ៏មានសារៈសំខាន់មួយ ស្តីពី ការអនុវត្តក្រមប្រតិបត្តិអង្គរ នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ នៅ
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិអំពីស្ថានភាពចំណូលដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែឧសភា ឆ្នាំ២០១៥

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
7918
ម្សិលមិញ
:
61021
សប្តាហ៍នេះ
:
148537
ខែនេះ
:
0452045
សរុប
:
014894886