ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា និងកិច្ចការសង្គម

បានផ្សាយនៅ ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2015 01:29 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា មានគោលបំណងលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលជូបប្រទះការលំបាក ជាពិសេសគឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជាក់ស្ដែង ក្រុមការងារសហគមន៍ទាំងអស់ របស់អាជ្ញាធរជាតិអប្សរា បានចុះជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងភូមិ ឃុំនានា ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរជាប្រចាំ តាមភាពជាក់ស្ដែង។

នៅដើមខែវិច្ឆិកាឆ្នាំ២០១៥នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះទៅជួប និងជួយដោះស្រាយបញ្ហារបស់ពលរដ្ឋតាមភូមិផ្សេងៗគឺ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារសហគមន៍(ក្រុម២)ដឹកនាំដោយ ឯកឧត្តម ហង់ ពៅ ប្រធានក្រុមការងារ រួមជាមួយនឹង ឯកឧត្តម ត័ន ប៊ុនស៊ុយ បានចុះទៅជួបប្រជាពលរដ្ឋ នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ដើម្បីចែករំលែកបច្ចេកទេសប្រើប្រាស់ជីសរីរាង្គបែបធម្មជាតិ ក្នុងការធ្វើកសិកម្ម។

ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហមគន៍(ក្រុម៣) បានចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋស្នើសុំជួសជុលខ្នាតតូច និងបានអនុញ្ញាតជូនលោក ប៉ិង ចិន្ដា ឲ្យជួសជុលផ្ទះបាយ និងតតាកសម្រាប់ដាក់សត្វគោ។ ម្យ៉ាងទៀត ឯកឧត្តម ក៏បាននាំយកសម្ភារៈសម្រាប់ទារក និងថវិកា ជាអំណោយរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ទៅជូនស្រ្តីទើបសម្រាលកូន១៣នាក់ នៅឃុំខ្នាត ស្រុកពួកផងដែរ។

ដោយឡែក នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ខូយ គឹមទួ រួមជាមួយនិងសមាជិក បាននាំស័ង្កសីចំនួន៧៥សន្លឹកជាអំណោយរបស់អាជ្ញាធរជាតិអប្សរា យកទៅប្រក់សាលាឆទាន ជូនពលរដ្ឋ នៅភូមិតាប៉ាង សង្កាត់អម្ពិល ក្រុងសៀមរាប។

តាមរយៈក្រុមការងារសហគមន៍ អាជ្ញាធរជាតិអប្សរា បានចូលរួមចំណែកយ៉ាងច្រើន ក្នុងដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាជនក្នុងខេត្តសៀមរាប ជាពិសេសពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរតែម្ដង៕







ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ លទ្ធភាពជាក់ស្តែងការជួសជុលទំនប់ទឹកប្រវែង ១៦ម x ១២ម ជម្រៅ ៧ម ដែលបានដាច់ខូចខាតកាលពីឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់។ ការចុះពិនិត្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធនានានៃអាជ្ញាធរជាតិអប្សរា និងលោក ស៊ត់ ដន ជាមេភូមិត្រាច តំណាងឱ្យប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋពីរគ្រួសារដែលមានផ្ទះនៅជាប់គ្នា ស្ថិតនៅក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ដែលរងគ្រោះដោយសារភ្លើងឆាបឆេះផ្ទះ បានទទួលអំណោយសង្គ្រោះបឋមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
ក្រុមការងារសហគមន៍ទី១ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។
អំណោយជាសម្ភារៈប្រើប្រាស់រួមទាំងអង្ករចំនួន៥គីឡូក្រាម ដែលផ្តល់ជូនដោយអង្គការសប្បុរសធម៌ជប៉ុន ក្តីសង្ឃឹមនៃកម្ពុជា (Hope of Cambodia) ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំលាងដៃ និងឃុំស្វាយចេក ស្រុកអង្ករធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៦។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1083
ម្សិលមិញ
:
1922
សប្តាហ៍នេះ
:
01083
ខែនេះ
:
0049556
សរុប
:
009422832