ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះដកហូតសម្ភារៈសំណង់ខុសច្បាប់របស់ពលរដ្ឋ នៅសង្កាត់ទឹកវិល

បានផ្សាយនៅ ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2015 01:14 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរាចំនួន១០នាក់ បានចុះទៅដកហូតសម្ភារៈសំណង់របស់លោកស្រី ខូយ សុផល អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកលក់គ្រឿងសំណង់ នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលលួចលាក់ធ្វើផ្ទះខុសច្បាប់ក្នុងតំបន់ឧទ្យានអង្គរជារៀងរាល់យប់ ។

លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ បានប្រាប់ថា ករណីដែលឈានដល់ការដកហូតសម្ភារៈសំណង់នេះ ព្រោះលោកស្រី ខូយ សុផល បានលួចធ្វើផ្ទះដែលស្ថិតនៅក្នុងតំបន់ហាមឃាត់មិនឱ្យមានការសាងសង់ និងមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរាទៀតផង។

មិនតែប៉ុណ្ណោះ ទោះបីក្រុមការងារបានជូនដំណឹង ដកហូតសម្ភារៈ ព្រមទាំងធ្វើលិខិតស្នាមឱ្យបញ្ឈប់ការសាងសង់ផ្ទះជាច្រើនលើករួចមកហើយក៏ដោយ ក៏គាត់មិនព្រមបញ្ឈប់សកម្មភាពសង់ផ្ទះរបស់គាត់ដែរ គឺគាត់មិនធ្វើនៅពេលថ្ងៃ តែបន្តលួចធ្វើនៅពេលយប់។

លោក មរកត បន្តទៀតថា ការដកហូតសម្ភារៈកន្លងមកមានស៊ីម៉ង់តិ៍ សម្ភារៈសំណង់ និងសម្ភារៈរបស់ជាង ឃាត់គ្រឿងចក្រ រុះរើសំយ៉ាប ចំណែកលើកនេះ គឺដកហូតបង្អួចកញ្ចក់ និងរថយន្តភីកអាប់មួយគ្រឿង។ បច្ចុប្បន្នសម្ភារៈដែលដកហូតទាំងនោះគឺត្រូវរក្សាទុកនៅនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ ហើយនឹងប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញ បន្ទាប់ពីម្ចាស់កម្មសិទ្ធិចូលខ្លួនមកដោះស្រាយ និងព្រមបញ្ឈប់សកម្មភាពសាងសង់ខុសច្បាប់បន្តទៀត៕











ក្នុងមួយថ្ងៃៗក្នុងខេត្តសៀមរាបមានកាកសំណល់សំរាមជាង៣០តោន ដែលប្រមូលពីទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន កន្លែងអាជីវកម្ម ផ្ទះប្រជាជន។ល។ ប្រសិនបើមិនបានទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវទេ នោះវានឹងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពបំផុតលើពិភពលោក។ ដូច្នេះហើយទើបច្រើនឆ្នាំមកនេះក្រៅពីកិច្ចការអភិរក្ស ជួសជុស ថែរក្សាប្រាសាទ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីរួមចំណែកសម្អាតបរិស្ថានឱ្យស្អាតក្នុងតំបន់ដែលខ្លួនគ្រប់គ្រងផងដែរ។
កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមកិច្ចការបុរាណវិទ្យារបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ សហការជាមួយនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ បានចុះទៅហាមឃាត់ និងបញ្ឈប់សកម្មភាពជីកដីគោកបុរាណមួយស្ថិតនៅក្នុងភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។​
នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា សម្រេចដកហូតសម្ភារៈសំណង់មួយចំនួនពីម្ចាស់សំណង់ ឈ្មោះ កែក ពូក នៅភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ដែលបានសាងសង់ខុសទៅនឹងផ្ទះខ្មែរ ដែលក្រុមជំនាញបានណែនាំ និងអនុញ្ញាតឲ្យធ្វើ។
អាជ្ញាធរជាតិអប្សរា សហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមានដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌបានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរគ្មានរបៀបរៀបរយនៅក្នុងបរិវេណប្រាសាទបែ្ររូប នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0125
ម្សិលមិញ
:
3389
សប្តាហ៍នេះ
:
12966
ខែនេះ
:
0116785
សរុប
:
003078939