ព័ត៌មានថ្មីៗ

វត្តប្រាសាទបាគង៖ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទរួមគ្នាជួយរក្សាប្រាសាទ

បានផ្សាយនៅ ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2015 01:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វត្តប្រាសាទបាគងជាវត្តបុរាណមួយ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ស្ថិតនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង និងមានចម្ងាយប្រហែល១៣គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតក្រុងសៀមរាបបច្ចុប្បន្ន។ ប្រាសាទបាគងដែលជាកេរមត៌កដូនតា ត្រូវបានកសាងឡើងក្នុងសតវត្សទី៩ ដោយព្រះបាទ ឥន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ (ប៉ុន្តែទ្រង់ទ្រាយប្រាសាទដែលយើងឃើញសព្វថ្ងៃ គឺជារូបភាពក្រោយការជួសជុលនៅសតវត្សទី១២ មានរចនាប័ទ្មអង្គរវត្ត ឧទ្ទិសថ្វាយព្រះនារាយណ៍)។ ប្រាសាទនេះ ស្ថិតស្ថេរគង់វង្សបាន រហូតដល់សព្វថ្ងៃ ដោយសារ បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃរួបរួមថែទាំរក្សាទាំងអស់គ្នា។

ព្រះតេជគុណ បញ្ញាធរោ ឆន ឆាន គ្រូសូធ្យស្ដាំនៅវត្តបាគង មានថេរដីកាថា កាលពីដើមឡើយ ព្រះសង្ឃ និងពុទ្ធបរិស័ទ មានការយកចិត្តទុក ថែរក្សាណាស់ ដូចជា ការបោសសម្អាត ការកាប់ដើមឈើដែលដុះលើខឿនធ្វើឲ្យប៉ះពាល់ដល់ប្រាសាទ ការប្រមូលយកថ្មដែលរាត់រាយ មកទុកដាក់តាមកន្លែងសមគួរ “និយាយពីរឿងពាក់ព័ន្ធនឹងបរិស្ថាន ក៏ដូចជាសម្បត្តិបេតិកភណ្ឌប្រាសាទបុរាណយើង សម្រាប់ប្រាសាទបាគងនេះ តាំងពីដើម ទាំងព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ មានការជួយថែរក្សាច្រើន កុំតែបានព្រះសង្ឃលោកជួយថែរក្សាទ្រទ្រង់ ប្រាសាទនេះ ក៏យ៉ាប់ដែរ” ។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ន ទាំងព្រះសង្ឃក្នុងវត្ត និងពុទ្ធបរិស័ទ ដែលរស់នៅក្បែរៗប្រាសាទ មានការយល់ដឹងពីអនាម័យ និងបរិស្ថាន ជាពិសេស ព្រះសង្ឃលោកមានការដឹកនាំក្នុងការថែរក្សាបរិស្ថាននៅទីនោះ។

ព្រះតេជគុណក៏បានមានសំណូមពរប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលបានទៅទស្សនាប្រាសាទនៅរមណីយដ្ឋានប្រវត្តិសាស្ត្រខ្មែរ ឲ្យមានការចូលរួមថែរក្សា ប្រាង្គប្រាសាទ ទំនៀមទម្លាប់ ប្រពៃណី និងបរិស្ថានផងដែរ “សូមចម្រើនពរ ក៏ដូចជាជម្រាបជូនប្រជាពលរដ្ឋទាំងអស់ អ្វីដែលមានសារប្រយោជន៍ គឺយើងត្រូវរក្សាឲ្យបានប្រពៃ ឲ្យបានល្អ សម្រាប់ជាកេរដំណែលដូនតារបស់យើងដែលគាត់បន្សល់ទុក សម្រាប់ជាកេរដំណែលសម្រាប់ក្មេងជំនាន់ក្រោយ ហើយជាពិសេសគឺពាក់ព័ន្ធនឹងប្រាសាទបុរាណ ជាមត៌កសម្រាប់កេ្មងជំនាន់ក្រោយឲ្យបានស្គាល់ថា នេះជារបស់ខ្មែរ”។



អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1810
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
21998
ខែនេះ
:
0340123
សរុប
:
013322437