ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រគល់ស័ង្កសី៧៥សន្លឹកជូនប្រជាជននៅភូមិតាប៉ាងដើម្បីជួសជុលដំបូលសាលាឆទាន

បានផ្សាយនៅ ថ្ងៃទី 05 ខែ វិច្ឆិកា ឆ្នាំ2015 02:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ស័ង្កសី៧៥សន្លឹក ចំណាយថវិការអស់ជិត៣លានរៀលត្រូវបានឯកឧត្តម ខួយ គឹមទួ ទីប្រឹក្សានិងជាប្រធានក្រុមសហគមន៍ក្រុមទី៤នៃអាជ្ញាធរជាតិអប្សរាបានយកទៅជូនប្រជាពលរដ្ឋតាមសំណូមពរ ដើម្បីជួសជុលសាលាឆទាន នៅភូមិតាប៉ាង សង្កាត់អំពិល ក្រុងសៀមរាប។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកឡើងថា អាជ្ញាធរជាតិអប្សរាតែងតែនៅជិតនិងយកចិត្តទុកដាក់ពីសុខទុក្ខ ព្រមទាំងជួយដោះស្រាយបញ្ហានានារបស់ប្រជាជនដែលនៅក្នុងតំបន់ឧទ្យានអង្គរ ទាំងកិច្ចការសង្គម ការអភិរក្ស ការជួសជុលប្រាសាទ រក្សាវប្បធម៌ប្រពៃណី ហេដ្ឋារចនាសម្ពន្ធ និងសាសនាជាដើម។

បន្ថែមពីនោះ ឯកឧត្តមក៏បានបំពេញតាមសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយអនុញ្ញាតឱ្យសាងសង់រោងដាំបាយទំហំ៥ម៉ែត្រx៨ម៉ែត្រនៅខាងជើងសាលាឆទាន ដើម្បីសម្រួលដល់ពួកគាត់ពេលប្រារព្ធធ្វើពិធីបុណ្យផ្សេងៗដោយមិនបាច់ធ្វើលិខិតស្នាមក្នុងការសាងសង់ទៀតផង។

លោកស្រី ឃឿន ហ៊ីង មេភូមិតាប៉ាងបានប្រាប់ថា សាលាឆទាននេះមានដំបូលចាស់ ពុកផុយ និងមានលេចទឹកពេលមានភ្លៀងធ្លាក់ ដោយមើលឃើញភាពលំបាក និងគ្មានថវិកាគ្រប់គ្រាន់ ស្របពេលនោះក្រុមការងារសហគមន៍បានចុះមកផ្សព្វផ្សាយ ពួកគាត់ក៏បានស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាឱ្យជួយផ្តល់ស័ង្កសីដើម្បីប្រក់ដំបូលសាលាឆទាននេះ។

លោកស្រីបន្ថែមទៀតថា សាលាឆទាននេះមានសារសំខាន់ណាស់ចំពោះពួកគាត់ ព្រោះវាជាកន្លែងជួបជុំគ្នាដើម្បីធ្វើបុណ្យទាន ប្រជុំពិភ្សាកិច្ចការផ្សេងៗ ជាកន្លែងសមាទានសីល និងជជែកធម៌អាថ៌របស់ចាស់ៗជាដើម។

ជួសមុខឱ្យអ្នកភូមិទាំងអស់ លោកស្រីមេភូមិមានសេចក្ដីសោមនស្សរីករាយណាស់ ដែលបានទទួលស័ង្កសីថ្មីមកប្រក់សាលាឆទាន ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានបំពេញតាមការស្នើរសុំរបស់ពួកគាត់និងតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់គ្រប់ការលំបាកទៀតផង៕

.






ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ លទ្ធភាពជាក់ស្តែងការជួសជុលទំនប់ទឹកប្រវែង ១៦ម x ១២ម ជម្រៅ ៧ម ដែលបានដាច់ខូចខាតកាលពីឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់។ ការចុះពិនិត្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធនានានៃអាជ្ញាធរជាតិអប្សរា និងលោក ស៊ត់ ដន ជាមេភូមិត្រាច តំណាងឱ្យប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋពីរគ្រួសារដែលមានផ្ទះនៅជាប់គ្នា ស្ថិតនៅក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ដែលរងគ្រោះដោយសារភ្លើងឆាបឆេះផ្ទះ បានទទួលអំណោយសង្គ្រោះបឋមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
ក្រុមការងារសហគមន៍ទី១ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។
អំណោយជាសម្ភារៈប្រើប្រាស់រួមទាំងអង្ករចំនួន៥គីឡូក្រាម ដែលផ្តល់ជូនដោយអង្គការសប្បុរសធម៌ជប៉ុន ក្តីសង្ឃឹមនៃកម្ពុជា (Hope of Cambodia) ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំលាងដៃ និងឃុំស្វាយចេក ស្រុកអង្ករធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៦។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0475
ម្សិលមិញ
:
1922
សប្តាហ៍នេះ
:
00475
ខែនេះ
:
0048948
សរុប
:
009422224