ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសាងសង់ស្ពានបេតុង ជំនួសស្ពានឈើចាស់ ជាចំណងដៃជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋភូមិពាម ឃុំដូនកែវ

បានផ្សាយនៅ ថ្ងៃទី 03 ខែ វិច្ឆិកា ឆ្នាំ2015 02:02 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានបេតុងទទឹង៣,៥ម៉ែត្រ និងបណ្តោយ២៥ម៉ែត្រ ដែលជាសំណូមពរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិពាម ឃុំដូនកែវ ស្រុកពួក ស្នើសុំឲ្យអាជ្ញាធរជាតិអប្សរាជួយសាងសង់នោះ បច្ចុប្បន្នសម្រេចបាន៩៩% និងអាចធ្វើដំណើឆ្លងកាត់បានហើយ។

ស្ពាននេះមានទីតាំងនៅខាងជើងទំនប់បារាយណ៍ទឹកថ្លា ដែលពីមុនជាស្ពានឈើ និងមានសភាពចាស់ទ្រុឌទ្រោម ហើយប្រជាពលរដ្ឋភូមិពាម ឃុំដូនកែវ បានស្នើសុំឲ្យអាជ្ញាធរជាតិអប្សរាជួយជួសជុល នៅពេលដែលក្រុមការងារសហគមន៍ចុះទៅផ្សព្វផ្សាយ និងសំណេះសំណាល កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤កន្លងទៅ។

ក្រោយពីបានទទួលសំណូមពររួចមក អាជ្ញាធរជាតិអប្សរាបានប្រគល់ភារកិច្ចជូននាយកដ្ឋានគ្រប់គ្រងទឹកដើម្បីសិក្សា និងលើកគម្រោងសាងសង់ជាស្ពានបេតុងតែម្តង ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងសម្រាប់បងប្អូនប្រជាពលរដ្ឋសហគមន៍។

នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ជាចំណងដៃជូនប្រជាពលរដ្ឋសហគមន៍ភូមិពាម ឃុំដូនកែវ ស្រុកពួក៕




គិតមកទល់នឹងថ្ងៃទី២០ ខែកញ្ញានេះក្រុមសន្សំប្រាក់របស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ មានចំនួន៤៣ក្រុម ដែលស្ថិតនៅក្នុងភូមិចំនួន៣០។ សរុបក្រុមទាំងអស់មានសមាជិកចំនួន៩៧៤នាក់ និងមានប្រាក់សរុបជាង៦០០លានរៀល។ ក្រុមទាំងនេះសុទ្ធតែមានភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរាជាអ្នកជួយសម្របសម្រួល ដោយមិនគិតកម្រៃអ្វីទាំងអស់។
ក្នុងឱកាសចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីច្បាប់ និងគោលការណ៍អភិរក្សបេតិកភណ្ឌ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក បានជូនថវិកាដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុប ចំនួន៦រូប នៅក្នុងឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។
ប្រជាពលរដ្ឋក្នុងតំបន់អង្គរ គឺជាមនុស្សសំខាន់ពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ព្រោះពួកគាត់ជាអ្នករស់នៅផ្ទាល់ក្នុងតំបន់អភិរក្ស។ ពួកគាត់គឺជាឆ្នាំថែរក្សាបេតិកភណ្ឌដ៏រឹងមាំ តែក៏អាចជាអ្នកបង្កភាពខូចខាតដល់បេតិកភណ្ឌដែរ ប្រសិនបើពុំមានការយល់ដឹងអំពីកិច្ចការអភិរក្ស និងតម្លៃនៃរមណីយដ្ឋានអង្គរទេ។
ក្រុមសហគមន៌នៃអាជ្ញាធរជាតិអប្សរា បានចុះជួយដល់អ្នកស្រុកប្រាសាទបាគងជាច្រើនករណី ក្នុងនោះរួមមាន ការជួសជុល​ នឹងសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ការស្ថាបនាប្រពន្ធផ្លូវក្នុងភូមិ
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានដឹកនាំ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1387
ម្សិលមិញ
:
2032
សប្តាហ៍នេះ
:
89525
ខែនេះ
:
0221651
សរុប
:
009690408