ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសាងសង់ស្ពានបេតុង ជំនួសស្ពានឈើចាស់ ជាចំណងដៃជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋភូមិពាម ឃុំដូនកែវ

បានផ្សាយនៅ ថ្ងៃទី 03 ខែ វិច្ឆិកា ឆ្នាំ2015 02:02 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានបេតុងទទឹង៣,៥ម៉ែត្រ និងបណ្តោយ២៥ម៉ែត្រ ដែលជាសំណូមពរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិពាម ឃុំដូនកែវ ស្រុកពួក ស្នើសុំឲ្យអាជ្ញាធរជាតិអប្សរាជួយសាងសង់នោះ បច្ចុប្បន្នសម្រេចបាន៩៩% និងអាចធ្វើដំណើឆ្លងកាត់បានហើយ។

ស្ពាននេះមានទីតាំងនៅខាងជើងទំនប់បារាយណ៍ទឹកថ្លា ដែលពីមុនជាស្ពានឈើ និងមានសភាពចាស់ទ្រុឌទ្រោម ហើយប្រជាពលរដ្ឋភូមិពាម ឃុំដូនកែវ បានស្នើសុំឲ្យអាជ្ញាធរជាតិអប្សរាជួយជួសជុល នៅពេលដែលក្រុមការងារសហគមន៍ចុះទៅផ្សព្វផ្សាយ និងសំណេះសំណាល កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤កន្លងទៅ។

ក្រោយពីបានទទួលសំណូមពររួចមក អាជ្ញាធរជាតិអប្សរាបានប្រគល់ភារកិច្ចជូននាយកដ្ឋានគ្រប់គ្រងទឹកដើម្បីសិក្សា និងលើកគម្រោងសាងសង់ជាស្ពានបេតុងតែម្តង ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងសម្រាប់បងប្អូនប្រជាពលរដ្ឋសហគមន៍។

នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ជាចំណងដៃជូនប្រជាពលរដ្ឋសហគមន៍ភូមិពាម ឃុំដូនកែវ ស្រុកពួក៕




បឹងដូនប៉ាជាភូមិស្ថិតក្នុង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ភូមិនេះមានផ្ទៃដីមួយចំណែកពាក់ព័ន្ធ តំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ និងមួយចំណែកទៀតស្ថិតក្នុងតំបន់ការពារទី២នៃឧទ្យានអង្គរ។
ប្រជាពលរដ្ឋទាំង១១២ភូមិ ស្ថិតក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរកាន់តែមានភាពងាយស្រួលក្នុងការសុំច្បាប់សាងសង់ ឬជួសជុលតូចតាចដូចជា បង្គន់អនាម័យ ជួសជុលជញ្ជាំងផ្ទះ ដំបូលផ្ទះ ជណ្តើរ ប្តូរសរសរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ ។ល។ 
ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៥ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ចុះផ្សព្វផ្សាយអំពីច្បាប់ និងអប់រំប្រជាពលរដ្ឋអំពីការងារអភិរក្សបេតិកភណ្ឌ។
ក្នុងឱកាស ចុះសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក  និងក្រុមការងារបានប្រគល់កូនឈីចំនួន៥០០ដើម មានគគី បេង និងកកោះ ជូនសាលាឃុំដូនកែវ ដើម្បីដាំក្នុងបរិវេណឃុំ និងចែកអ្នកភូមិដែលស្ម័គ្រចិត្តយកទៅដាំក្នុងដីរបស់ខ្លួន រួមចំណែកថែរក្សាបរិស្ថានអង្គរ។
ល្ងាចថ្ងៃ១៥កើត ខែភទ្របទព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាតំណាង ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិកបានចូលរួម និងនាំយកទេយ្យទានទៅសូត្រមន្តកាន់បិណ្ឌវេនទី១នៅវត្តរលួស។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
1436
ម្សិលមិញ
:
2032
សប្តាហ៍នេះ
:
89574
ខែនេះ
:
0221700
សរុប
:
009690457