ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងកំណត់ព្រំប្រទល់ប្រាសាទសំពៅឲ្យបានឆាប់ ដើម្បីការពារឈ្មួញជីកកាយដីជុំវិញប្រាសាទ

បានផ្សាយនៅ ថ្ងៃទី 26 ខែ តុលា ឆ្នាំ2015 03:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋចេះស្រឡាញ់ និងចូលរួមថែរក្សា បេតិកភណ្ឌ ពិភពលោកអង្គរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិ មិនអាចកាត់ថ្លៃបាន ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិព្រះគោថ្មី ឃុំស្វាយចេក ស្រុកអង្គរធំ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។

លោក ឈួន ឯម មេឃុំស្វាយចេក បានសម្តែងការគាំទ្រចំពោះសកម្មភាពការពារ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរាក្នុងឧទ្យានអង្គរ ហើយលោកក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សា ការពារប្រាសាទបុរាណខ្មែរឲ្យបានគង់វង្ស។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានសំណូមពរឲ្យអាជ្ញាធរជាតិអប្សរាចុះសិក្សា និងកំណត់ព្រំប្រាសាទសំពៅ ដែលស្ថិតនៅក្នុងឃុំស្វាយចេកឲ្យបានឆាប់រហ័ស ព្រោះពួកគាត់បារម្ភខ្លាចមានឈ្មួញទិញដីជីកកាយលក់បណ្តាលឲ្យប៉ះពាល់ដល់ប្រាសាទ។

ជាការឆ្លើយតប ឯកឧត្តម ហង់ ពៅ បញ្ជាក់ថា ក្រុមការងារនឹងទទួលយកសំណើនេះទៅជូនថ្នាក់ដឹកនាំសម្រេច ដើម្បីចាត់ក្រុមនៃនាយកដ្ឋានជំនាញចុះមកពិនិត្យ និងធ្វើការកំណត់ព្រំប្រាសាទឲ្យបានឆាប់បំផុត ក្នុងគោលបំណងការពារមរតកដូនតាឲ្យបានល្អប្រសើរ។

អ្នកជំនាញបុរាណវិទ្យា និងជាប្រធានក្រុមការងារស្រាវជ្រាវផ្លូវបុរាណ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា ប្រាសាទសំពៅជាប្រភេទសាលាសំណាក់ ដែលកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ នេះជាសាលាសំណាក់មួយក្នុងចំណោម១៧ តាមបណ្តោយផ្លូវបុរាណពីអង្គរទៅក្រុងភិម័យប្រទេសថៃ ដែលមានចារក្នុងសិលាចារឹកប្រាសាទព្រះខ័ន។ ផ្លូវបុរាណនេះ នៅខាងកើតប្រាសាទសំពៅប្រហែល១០០ម៉ែត្រ ឬ២០០ម៉ែត្រ។ ម្យ៉ាងទៀត នៅភាគខាងជើងនៃប្រាសាទនេះ ក៏មានស្ពានបុរាណមួយដែរ។ នេះជាអ្វីដែលអ្នកជំនាញត្រូវតែគិត នៅពេលដែលត្រូវកំណត់ព្រំប្រាសាទនោះ ព្រោះមិនមែនមានតែប្រាសាទទេ គឺនៅមានស្ពានបុរាណ និងផ្លូវបុរាណផង៕







បឹងដូនប៉ាជាភូមិស្ថិតក្នុង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ភូមិនេះមានផ្ទៃដីមួយចំណែកពាក់ព័ន្ធ តំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ និងមួយចំណែកទៀតស្ថិតក្នុងតំបន់ការពារទី២នៃឧទ្យានអង្គរ។
ប្រជាពលរដ្ឋទាំង១១២ភូមិ ស្ថិតក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរកាន់តែមានភាពងាយស្រួលក្នុងការសុំច្បាប់សាងសង់ ឬជួសជុលតូចតាចដូចជា បង្គន់អនាម័យ ជួសជុលជញ្ជាំងផ្ទះ ដំបូលផ្ទះ ជណ្តើរ ប្តូរសរសរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ ។ល។ 
ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៥ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ចុះផ្សព្វផ្សាយអំពីច្បាប់ និងអប់រំប្រជាពលរដ្ឋអំពីការងារអភិរក្សបេតិកភណ្ឌ។
ក្នុងឱកាស ចុះសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក  និងក្រុមការងារបានប្រគល់កូនឈីចំនួន៥០០ដើម មានគគី បេង និងកកោះ ជូនសាលាឃុំដូនកែវ ដើម្បីដាំក្នុងបរិវេណឃុំ និងចែកអ្នកភូមិដែលស្ម័គ្រចិត្តយកទៅដាំក្នុងដីរបស់ខ្លួន រួមចំណែកថែរក្សាបរិស្ថានអង្គរ។
ល្ងាចថ្ងៃ១៥កើត ខែភទ្របទព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាតំណាង ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិកបានចូលរួម និងនាំយកទេយ្យទានទៅសូត្រមន្តកាន់បិណ្ឌវេនទី១នៅវត្តរលួស។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4021
ម្សិលមិញ
:
5850
សប្តាហ៍នេះ
:
74081
ខែនេះ
:
0230162
សរុប
:
012737751