ព័ត៌មានថ្មីៗ

ស្ពានឈើបណ្តោះអាសន្នពីរកន្លែងនៅភូមិរហាលត្រូវបានសាងសង់ឡើងដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋ

បានផ្សាយនៅ ថ្ងៃទី 22 ខែ តុលា ឆ្នាំ2015 09:28 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ស្ពានឈើបណ្តោះអាសន្នពីរកន្លែងនៅភូមិ រហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ត្រូវបាននាយដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរាសាងសង់ឡើង ដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋ បន្ទាប់ពីបានកាយបណ្តោះទឹកជំនន់ ដែលលិចភូមិ និងផ្លូវ កាលពីមុនភ្ជុំបិណ្ឌកន្លងមក។

លោក មាន់ ផានិត បុគ្គលិកជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹក បានឲ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះថា រដូវវស្សាកន្លងទៅភ្លៀវធ្លាក់ជាប់គ្នាច្រើនថ្ងៃ បានបណ្តាលឲ្យទឹកជន់លិចភូមិ និងផ្លូវ ទើបក្រុមការងារកាយទម្លាយផ្លូវពីរកន្លែងភ្លាមៗ ដើម្បីរំដោះទឹកចេញ បញ្ជៀសការប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ដើម្បីសម្រួលការធ្វើចរាចររបស់ប្រជាពលរដ្ឋ ក្រុមការងារបានធ្វើស្ពានឈើបណ្តោះអាសន្នមួយកន្លែងភ្លាមៗ នៅត្រង់ទីតាំងផ្លូវចូលភូមិ ដែលជាផ្លូវសំខាន់សម្រាប់ប្រជាជនមានទទឹង៣ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ។ ការងារនេះបានបញ្ចប់រួចរាល់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ។

បច្ចុប្បន្ន ក្រុមការងារកំពុងតែចាប់ផ្តើមសាងសង់ស្ពានឈើទីពីរបន្តទៀត ដែលមានទទឹង១,៥ម៉ត្រ និងបណ្តោយ១២ម៉ែត្រ មានទំហំតូចជាងស្ពានទីមួយដោយសារតែផ្លូវនេះ មិនសូវមានការធ្វើចរាចរច្រើន និងជាផ្លូវដែលមានតែកង់ និងម៉ូតូឆ្លងកាត់ មិនមានឡានឆ្លងកាត់ឡើយ៕







ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) បានប្រារព្ធពិធីដាំកូនឈើចំនួន៥០០០ដើម នៅតាម
ដោយសាររដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលវេលាយូរជាងប្រក្រតីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ស្រះស្រង់ ដែលមានបណ្តោយ៧៨០ម និងទទឹង៣៨០ម ធ្លាប់តែមានទឹកថ្លាឈ្វេង ជាទីមនោរម្យរបស់អ្នកទេសចរ
ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានបើកធ្វើកម្មវិធីផ្សព្វផ្សាយបរិស្ថានស្ដីពីការអភិរក្សទឹក
ទូកបុរាណដែលម្ចាស់ការដ្ឋានបូមខ្សាច់ ប្រទះឃើញកប់នៅក្នុងដីជម្រៅជាង៧ម៉ែត្រ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុងអង្គរធំ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាទទួលយកមករក្សាទុកក្នុងកសិណអង្គរវត្តហើយ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
ដើមដំបូងមុន12345678បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
6533
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
26721
ខែនេះ
:
0344846
សរុប
:
013327160