ព័ត៌មានថ្មីៗ

តើអ្វីទៅជាការចុះបញ្ជីសារពើភ័ណ្ឌទៅលើវត្ថុបុរាណ?

បានផ្សាយនៅ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2015 04:18 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការផ្តល់អត្តសញ្ញាណឲ្យរូបចម្លាក់ ដោយកំណត់មាឌ ទំហំ អាយុកាល រចនាប័ទ្ម ប្រវត្តិសង្ខេបនៃចម្លាក់ ។ល។ ទាំងនេះជាការងារចុះបញ្ជីសារពើភ័ណ្ឌទៅលើចម្លាក់បុរាណ។ នេះជាសេចក្តីពន្យល់សង្ខេបដោយលោក ភឹង តារា អ្នកជំនាញផ្នែកចុះបញ្ជីសារពើភ័ណ្ឌ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅប្រាសាទបាយ័ន ជាទីដែលលោក និងក្រុមការងារកំពុងបំពេញការងារនេះ។

អ្នកជំនាញរូបនេះលើកឡើងថា មិនខុសពីការធ្វើអត្តសញ្ញាណបណ្ណរបស់មនុស្សយើងទេ ចម្លាក់បុរាណ ជាពិសេសចម្លាក់ដែលអាចចល័តទីកន្លែងបាន ទាមទារការចុះបញ្ជីជាចាំបាច់ ដើម្បីកំណត់អត្តសញ្ញាណ ងាយស្រួលសម្រាប់ការងារអភិរក្ស និងការងារជួសជុលផ្សេងៗ។ លោកបន្ថែមថា ដោយសារប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរមានចំនួនច្រើន ការងារចុះបញ្ជីសារពើភណ្ឌត្រូវកំណត់ធ្វើតាមប្រាសាទណា ដែលមានភ្ញៀវចេញចូលច្រើនជាអាទិភាព ព្រោះប្រាសាទដែលមានភ្ញៀវទេសចរចេញចូលច្រើន ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដូចជាការប៉ះទង្គិចពីសំណាក់ភ្ញៀវជាដើម។

និយាយពីសារៈសំខាន់នៃការងារនេះ សហការីមួយរូបទៀត លោក ឈូក សូម៉ាឡា បញ្ជាក់ថា ការចុះបញ្ជីសារពើភ័ណ្ឌ ផ្តល់អត្ថប្រយោជន៍ដល់ការរៀបចំឯកសារ សម្រាប់ការងារអភិរក្សបេតិកភណ្ឌ។ “ សារៈសំខាន់នៃការចុះបញ្ជីគឺថា ទី១ យើងអាចកសាងឯកសារពីស្ថានភាពបច្ចុប្បន្នរបស់រូបហ្នឹង ដើម្បីងាយស្រួលទៅថ្ងៃក្រោយ ឧបមាថា បើមានការបាត់ ឬដូរទីតាំងអី យើងមានឯកសារគ្រប់គ្រាន់ដើម្បីនឹងជួសជុល និងរកទីតាំងដើមបាន រហូតដល់យើងអាចប្រមូលជាទិន្នន័យ សម្រាប់ការប្តឹងផ្តល់ ក្នុងករណីមានការបាត់បង់។ ទី២ ការចងក្រងឯកសារហ្នឹង អាចងាយស្រួលដល់ការងារជួសជុល ឧទាហរណ៍ថា បើថ្ងៃក្រោយមានការខូចខាតអី យើងអាចជួសជុលដោយយករូបថតចាស់ៗមកផ្គួបគ្នា និងអាចដឹងទីតាំងដើមបាន”។

រយៈពេលមួយឆ្នាំកន្លងមកនេះ ការចុះបញ្ជីចម្លាក់ដែលអាចចល័តបាននៅប្រាសាទបាយ័ន សម្រេចបានជាង៥០០រូប (ប្រហែលជាង៦០%នៃការងារសរុប)។ ការងារនេះ គ្រោងនឹងបញ្ចប់ មុនដំណាច់ឆ្នាំ២០១៦ខាងមុខនេះ៕







អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3021
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
29989
ខែនេះ
:
0174431
សរុប
:
010130578