ព័ត៌មានថ្មីៗ

ក្រុមអ្នកជំនាញកំពុងរៀបចំសម្រង់ប្លង់ប្រាសាទតានៃតាមរយៈរូបថត3D

បានផ្សាយនៅ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2015 02:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំសម្រង់ប្លង់ប្រាសាទតានៃតាមរយៈរូបថត3D ដើម្បីបម្រើដល់ការងារអភិរក្ស ជួសជុល និងលើកតម្លៃប្រាសាទតានៃទាំងមូលក្នុងពេលអនាគត។ នេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានស្រាវជ្រាវជាតិសម្រាប់ការងារអភិរក្សវប្បធម៌នៃសាកលវិទ្យាល័យតូក្យូ (NRICPT)។

លោក ឡេង សត្យា អ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះថា ការប្រើបច្ចេកវិទ្យាស្រង់ប្លង់ប្រាសាទតាមរយៈរូបថត3D ផ្តល់អត្ថប្រយោជន៍ច្រើនដល់ការងារអភិរក្សប្រាសាទ។ “ធម្មតា បើយើងគូរតែគំនូរ យើងមិនអាចដឹងថារូបភាពប្រាសាទបច្ចុប្បន្នហ្នឹងវាយ៉ាងម៉េចទេ តែពេលយើងប្រើបច្ចេកវិទ្យារូបថត3Dហ្នឹងទៅ ធ្វើឲ្យយើងដឹងថា ប្រាសាទហ្នឹងមានទ្រង់ទ្រាយយ៉ាងម៉េច មានភាពពុកផុយត្រង់ណាខ្លះ ងាកទៅណា មានរុក្ខជាតិដុះពីលើយ៉ាងណា គឺស្ថានភាពបច្ចុប្បន្នយ៉ាងណាៗយើងអាចដឹងបានទាំងអស់”។

លោក សត្យា បន្ថែមថា តាមរយៈរូបថតនេះ គេអាចយកទៅបង្កើតជាប្លង់ ដើម្បីសម្រួលដល់ការងារអភិរក្សប្រាសាទ ដូចជា ទល់ទ្រ ជួសជុល ឬក៏ចុះបញ្ជីសារពើភណ្ឌឲ្យបានត្រឹមត្រូវ ដោយមានទាំងរូបថត និងគំនូរតែម្តង។

ក្រុមការងារម្នាក់ទៀត លោក សាន កុសល បញ្ជាក់ថា សម្រង់ប្លង់តាមរយៈបច្ចេកវិទ្យារូបថត3Dនេះ ចំណេញពេលបានច្រើន។ “ឧទាហរណ៍ថា បើយើងគូរដោយដៃចំណាយពេល១ខែ ឬ២ខែ តែបើប្រើបច្ចេកវិទ្យារូបថត3Dនេះ ប្រើពេលតែ៥ថ្ងៃ ឬមួយសប្តាហ៍ប៉ុណ្ណោះ”។

លោក កុសល បញ្ជាក់ថា ការប្រើបច្ចេកវិទ្យានេះ មិនមែនជាលើកដំបូងទេ នៅរមណីយដ្ឋានអង្គរ។ កន្លងមក ស្ថាប័នអន្តរជាតិមួយចំនួន ដែលកំពុងដំណើរការជួសជុលប្រាសាទនៅតំបន់អង្គរ ក៏បានប្រើប្រាស់បច្ចេកវិទ្យានេះដែរ។ ក៏ប៉ុន្តែក្រុមរបស់លោក ដែលទទួលបានការបណ្តុះបណ្តាលពីសាកលវិទ្យាល័យតូក្យូនៃប្រទេសជប៉ុន អំពីការប្រើប្រាស់បច្ចេកវិទ្យានេះ ទើបតែចាប់ផ្តើមអនុវត្តពីពាក់កណ្តាលឆ្នាំ២០១៥នេះប៉ុណ្ណោះ។

គួររំឭកថា មុននឹងឈានដល់ការជួសជុលប្រាសាទ ឬរមណីយដ្ឋាននានា អ្នកជំនាញចាំបាច់ត្រូវសិក្សាលម្អិតធ្វើសម្រង់ប្លង់ប្រាសាទ ឬរចនាសម្ព័ន្ធប្រាសាទជាមុនសិន។ កន្លងមកការងារនេះ ត្រូវចំណាយពេលរាប់ឆ្នាំមុននឹងឈានដល់ការជួសជុល ប្រាសាទនីមួយៗ ប៉ុន្តែ តាម រយៈបច្ចេកវិទ្យាថ្មីៗ អាចជួយសម្រួលការងារច្រើនដល់អ្នកជំនាញ ចំណេញទាំងពេលវេលា និងកម្លាំង ប៉ុន្តែមិនប៉ះពាល់ដល់ការងារអភិរក្ស៕













អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2871
ម្សិលមិញ
:
3825
សប្តាហ៍នេះ
:
09160
ខែនេះ
:
0076769
សរុប
:
008920912