ព័ត៌មានថ្មីៗ

ផ្លូវកៅស៊ូថ្មី ពីមុខប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន នឹងសាងសង់រួចរាល់ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៥នេះហើយ

បានផ្សាយនៅ ថ្ងៃទី 20 ខែ តុលា ឆ្នាំ2015 03:25 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីត្រៀមទទួលនូវកំណើនភ្ញៀវទេសចរ ដែលតែងតែកើនឡើងជាបន្តបន្ទាប់ អាជ្ញាធរជាតិអប្សរាក្រៅពីការអភិរក្ស និងជួសជុលប្រាង្គប្រាសាទ ក៏បានគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំដៅធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនារមណីយដ្ឋានអង្គរ។

ជាក់ស្តែងដើម្បីសម្រួលដល់ការធ្វើដំណើរ ឲ្យកាន់តែប្រសើរជាងមុន អាជ្ញាធរជាតិអប្សរា បានជួសជុលផ្លូវពីមុខប្រាសាទអង្គរវត្ត ដល់ប្រាសាទបាយ័ន ដោយចាក់កៅស៊ូឡើងវិញទាំងស្រុង ព្រមទាំងលើកកម្ពស់ និងពង្រីកតួផ្លូវទាំងមូល។ តាមការបញ្ជាក់របស់លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោង អន្តរវិស័យរបស់អាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ គម្រោងផ្លូវនេះ នឹងបញ្ចប់នៅពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយពេលនេះ ការងារសម្រេចបានប្រហែល៩០%ហើយ នៅសល់តែការងារសម្អាត និងចាក់កៅស៊ូមួយស្រទាប់ខាងលើទៀតប៉ុណ្ណោះ។

គម្រោងជួសជុលផ្លូវនេះ ទទួលបានការគាំទ្រពី ICC-Angkor និងអង្គការ UNESCO ដែលបានឯកភាពឲ្យធ្វើការ ស្ថាបនាផ្លូវថ្មីឡើងវិញ ពីមុខប្រាសាទអង្គរវត្តដល់ប្រាសាទបាយ័នប្រវែង ៣៤៦២ម៉ែត្រ។ កំណាត់ផ្លូវនេះ ធ្វើការសាងសង់ពីមុខប្រាសាទអង្គរវត្តទៅខ្លោងទ្វារទន្លេអុំ មានទទឹងប្រវែង៩ម៉ែត្រ សម្រាប់យានយន្ត និង១.៥ម៉ែត្រសងខាង សម្រាប់អ្នកជិះកង់ និងពីខ្លោងទ្វារទន្លេអុំដល់ប្រាសាទបាយ័នមានទទឹងប្រវែង ៨ម៉ែត្រ សម្រាប់យានយន្ត និង១.៥ម៉ែត្រ សងខាងសម្រាប់អ្នកជិះកង់ រីឯផ្លូវជុំវិញប្រាសាទបាយ័ន ជាផ្លូវឯកទិសដែលមានខាងឆ្វេងទំហំ ៣.៥ម៉ែត្រ សម្រាប់យានយន្ត និងខាងស្ដាំប្រវែង ១.៥ម៉ែត្រសម្រាប់អ្នកជិះកង់៕











ផ្លូវពីមុខប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន និងផ្លូវមិត្តភាពកម្ពុជា-កូរ៉េពីរខ្សែ ដែលត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងក្រោមអធីបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជំហានទី១ខាងកើត ពីស្វាយធំទៅព្រះដាក់ ដែលមានប្រវែងសរុប១០.៣គីឡូម៉ែត្រ។ ក្រុមហ៊ុន ឃែរ ខនស្ត្រាក់សិន ជាអ្នកទទួលម៉ៅការលើការងារជួសជុលនេះ ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
ទីលានបដិសណ្ឋារកិច្ច ឬហៅថា Parvis តាមភាសាបារាំង នៅមុខប្រាសាទអង្គរវត្តអាចនឹងបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ២០១៦នេះ។
ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង៤,២០០ម៉ែត្រ ចាប់ពីមុខប្រាសាទអង្គរវត្តទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលបានជួសជុលតាំងពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដោយក្រុមហ៊ុន រ៉ម ធូហួន នឹងត្រូវបញ្ចប់ការជួសជុលនៅដើមខែធ្នូ ឆ្នាំ២០១៥។ នេះជាការបញ្ជាក់របស់លោក ហេង គឹមលេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1932
ម្សិលមិញ
:
3923
សប្តាហ៍នេះ
:
09873
ខែនេះ
:
0122728
សរុប
:
003243592