ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើមនៅវត្តជីក្រែង

បានផ្សាយនៅ ថ្ងៃទី 19 ខែ តុលា ឆ្នាំ2015 03:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កូនឈើបេង គគីរ គ្រញូង និងឈើទាល សរុប១៥០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាយកទៅដាំនៅក្នុងបរិវេណព្រៃចង្ក្រម ទំហំ៥ហិកតា ដែលទទួលការបរិច្ចាគពីពុទ្ធបរិស័ទឱ្យក្លាយជាកម្មសិទ្ធិរបស់វត្តព្រះឥន្ទឧស្សាហ៍ ហៅវត្តជីក្រែង ស្ថិតក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥។

ពិធីដាំកូនឈើព្រឹកនេះ មានការចូលរួមក្រោមអធិបតីភាពឯកឧត្តម សឺង គង់ ទីប្រឹក្សា និង ជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទីអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ព្រមទាំងលោកគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនៅក្នុងស្រុកជីក្រែងប្រមាណជាង៥០០នាក់។

ឯកឧត្តម សឺង គង់ បញ្ជាក់ថា រុក្ខទិវាតែងប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា រៀងរាល់ឆ្នាំ តាំងសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ពិធីនេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងបន្តធ្វើរហូតដល់សព្វថ្ងៃគ្រប់ក្រសួងទាំងអស់ក្នុងប្រទេស ពិសេសអាជ្ញាធរជាតិអប្សរាក៏បានបន្តមរតកនេះដែរ។ ប៉ុន្តែការដាំកូនឈើក្នុងវត្តជីក្រែងថ្ងៃនេះ ទោះបីមិនចំថ្ងៃកំណត់មែនពិត តែនេះជាទង្វើគំរូមួយសម្រាប់អ្នកស្រុកនៅទីនេះ ក្នុងការរួមចំណែកថែរក្សាបរិស្ថាន ក៏ដូចជាទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយផងដែរ។

ព្រះតេជគុណ ឈឿន សាវង្ស ព្រះគ្រូសូត្រស្តាំវត្តជីក្រែង មានសង្ឃដីកាថា ដោយការឃើញពីប្រយោជន៍ដ៏ពិសេសរបស់ព្រៃឈើ ទើបព្រះសង្ឃ អាចារ្យគណៈកម្មការវត្តជីក្រែង បានបំផុសបំផុលពុទ្ធបរិស័ទឱ្យចូលរួមដាំដើមឈើនេះឡើង បន្ទាប់ពីស្នើសុំកូនឈើបានយ៉ាងច្រើនពីអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះព្រះតេជគុណក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានផ្តល់កូនឈើចំនួន១៥០០ដើម មកដាំនៅក្នុងបរិវេណវត្តនេះ ហើយប្តេជ្ញាថានឹងថែរក្សាដើមឈើដែលបានដាំហើយ និងបន្តជំរុញសកម្មភាពនេះឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជាគំរូនៅក្នុងស្រុកជីក្រែង ក៏ដូចជាបណ្តាស្រុកដទៃទៀតដែរ។

Plant the tree in Ji Kreng Pagoda

Plant the tree in Ji Kreng Pagoda

Plant the tree in Ji Kreng Pagoda

Plant the tree in Ji Kreng Pagoda

Plant the tree in Ji Kreng Pagoda

Plant the tree in Ji Kreng Pagoda
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
2561
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
14290
ខែនេះ
:
0241154
សរុប
:
012066785