ព័ត៌មានថ្មីៗ

បន្តោងសេរ៉ូមឲ្យថ្ម

បានផ្សាយនៅ ថ្ងៃទី 16 ខែ តុលា ឆ្នាំ2015 01:04 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ថ្មដែលមានអាយុកាលយូរ ដូចជាថ្មប្រាសាទជាដើម មានភាពពុកផុយ ត្រូវការការព្យាបាលដើម្បីពង្រឹងសាច់ថ្មឡើងវិញ ប្រៀបដូចជាមនុស្សឈឺ អស់កម្លាំង ឬមនុស្សចាស់មានកម្លាំងខ្សោយត្រូវការថ្នាំជំនួយកម្លាំងដូច្នោះដែរ។ នេះជាការលើកឡើងរបស់លោក ឡុង ណារី ប្រធានក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងឱកាសដែលលោក និងក្រុមការងារកំពុងតែបាញ់ថ្នាំតាមបំពង់សេរ៉ូមចូលទៅក្នុងសាច់ថ្មបង្កាន់ដៃនាគ ដែលលោកកំពុងជួសជុលនៅប្រាសាទបន្ទាយសំរែ។

អ្នកជំនាញជួសជុលថ្មរូបនេះរៀបរាប់ថា ក្នុងថ្មមានជាតិសីលីកាតដែលភ្ជាប់គ្រាប់ល្អិតៗនៃថ្មឲ្យមានភាពរឹងមាំ ប៉ុន្តែសារជាតិនេះនឹងថមថយបន្តិចម្តងៗ នៅពេលដែលមានអាយុកាលកាន់តែច្រើន។ បើពុំមានថ្នាំចូលទៅពង្រឹងឡើងវិញទេ ថ្មផុយនេះនឹងចាប់ផ្តើមផុយរបេះបណ្តើរៗ ហើយធ្លាក់បាក់ដូចដែលយើងធ្លាប់ឃើញកន្លងមក។

លោករៀបរាប់បន្តថា ថ្នាំដែលបាញ់បញ្ចូលទៅព្យាបាលថ្មនេះ ផ្សំឡើងពីអាកុល និងជាតិស៊ីលីកាត ដូចគ្នានឹងសារជាតិដែលមានស្រាប់ក្នុងស្រទាប់ ថ្ម។ ក្រោយពេលបាញ់ថ្នាំបញ្ចូលទៅ ជាតិអាកុលនឹងរសាត់អស់ នៅសល់តែជាតិស៊ីលីកាតដែលចូលទៅចាប់គ្រាប់ល្អិតៗនៃថ្ម ធ្វើឲ្យថ្មរឹងមាំឡើងវិញ។ ការចាក់ថ្នាំបញ្ចូលថ្មនេះ បើធ្វើចំពោះថ្មប្រាសាទធំៗត្រូវចំណាយពេលយូរ ទើបត្រូវព្យួរសេរ៉ូមទុកចោលរាប់ម៉ោង ដូចជាដាក់សេរ៉ូមឲ្យមនុស្សឈឺដែរ។

ទាក់ទងនឹងគុណភាពវិញ លោកបញ្ជាក់ថា បើនៅស្រុកគេដែលមានអាកាសធាតុត្រជាក់ ដូចជាប្រទេសអាល្លឺម៉ង់ជាដើម ដែលបានប្រើប្រាស់ថ្នាំប្រភេទនេះ ចាក់ម្តងវាអាចជួយពង្រឹងថ្មបានដល់ទៅ៣០ឆ្នាំ តែចំពោះស្រុកខ្មែរវិញ ដែលមានអាកាសធាតុក្តៅផង ត្រជាក់ផងផ្លាស់ប្តូរគ្នាខ្លាំងៗបែបនេះ អាចមិនដល់៣០ឆ្នាំទេ។ តែទោះជាយ៉ាងណា បើរូបចម្លាក់ដែលស្ថិតនៅក្នុងទីម្លប់ដូចជាក្នុងសារមន្ទីរជាដើម វាអាចមានប្រសិទ្ធភាពច្រើនជាង៣០ឆ្នាំទៅទៀត។

អ្នកជំនាញជួសជុលថ្ម ដែលមានបទពិសោធន៍ជិត២០ឆ្នាំរូបនេះ រៀបរាប់ថា ការអភិរក្សថ្មមិនខុសពីការថែរក្សាមនុស្សចាស់នោះទេ ពោលគឺឈឺមិនចេះឈប់។ តែទោះជាយ៉ាងណាក៏យើងនៅតែព្យាយាមបណ្តុះបណ្តាលមនុស្សក្មេងៗជំនាន់ក្រោយទៅទៀត ដើម្បីបន្តការងារណាដែលយើងមិនអាចបញ្ចប់បាន៕







អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0868
ម្សិលមិញ
:
1879
សប្តាហ៍នេះ
:
05895
ខែនេះ
:
0169824
សរុប
:
009352106