ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា អប់រំអ្នកលក់ដូរនៅប្រសាទបន្ទាយក្តី ឱ្យចេះសម្អាតទីកន្លែងលក់ដូរឱ្យបានស្អាតជាប្រចាំ

បានផ្សាយនៅ ថ្ងៃទី 09 ខែ តុលា ឆ្នាំ2015 11:11 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អង្គរជាតំបន់បេតិកភណ្ឌពិភពលោក ដែលទទួលបានវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រង បរិស្ថាន ISO 14001 ពីសំណាក់ស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA។ ការទទួលវិញ្ញាបនបត្រISO14001នេះ នឹងធ្វើឲ្យអង្គរដែលជាបេតិកភណ្ឌពិភពលោក រឹងរឹតតែមានមោទនភាពដ៏ខ្ពង់ខ្ពស់ចំពោះជាតិខ្មែរ ហើយក៏ជាបេតិកភណ្ឌពិភពលោកមុនគេ ដែល អនុវត្តនូវប្រព័ន្ធគ្រប់គ្រងបរិស្ថានមួយ ស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីការពារ និងអភិរក្សតំបន់អង្គរប្រកបដោយនិរន្តរភាព។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រងតំបន់នេះ បានអនុវត្តប្រកបដោយជោគជ័យលើកិច្ច ការការពារបរិស្ថាន ឱ្យមានភាពស្រស់បំព្រងជាប្រចាំ។

នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ជានាយកដ្ឋានជំនាញដែល ត្រូវបំពេញកិច្ចការស្រាវជ្រាវ និងត្រួតពិនិត្យលើការបំពុលបរិស្ថាន ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពវប្បធម៌ និងរមណីយដ្ឋានអង្គរទាំងមូល។ តាមរយៈការបំពេញការងារជារៀងរាល់ថ្ងៃ នាយកដ្ឋានតែងតែអប់រំក្រើនរំឭក ដល់អ្នកលក់ដូរតាមបណ្តាប្រាង្គប្រាសាទទាំងអស់ ឱ្យចូលរួមថែរក្សាអនាម័យតាមទីតាំងលក់ដូររបស់ខ្លួនជាប្រចាំ។ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក មាឃ បូរ៉ា ប្រធានផ្នែកស្រាវជ្រាវការបំពុលបរិស្ថាន បានចុះពិនិត្យទីតាំងកន្លែងលក់ដូរនៅប្រាសាទបន្ទាយក្តី ដោយបានសហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ និងអ្នកលក់ដូរធ្វើការសម្អាត ប្រមូលដឹកជញ្ជូនកាក សំណល់ ចេញឱ្យអស់ពីក្នុងព្រៃ ដើម្បីរក្សាអនាម័យ ក៏ដូចជាការថែរក្សាបរិស្ថានក្នុងឧទ្យានអង្គរឱ្យ មានភាពស្រស់ស្អាតរាល់ថ្ងៃ។

មិនត្រឹមតែកាងារសម្អាត និងការពារបរិស្ថានក្នុងឧទ្យានអង្គរប៉ុណ្ណោះទេ នាយកដ្ឋានក៏បានបំពេញការងារផ្សេងៗទៀតដូចជា ការថែទាំព្រៃឈើ និងដាំបន្ថែមជាច្រើន ដើម្បី លើកតម្លៃរមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក៕

សម្រាមនៅប្រាសាទបន្ទាយក្តី
 
សកម្មភាពចូលរួមសម្អាត
 
ក្រោយពេលសម្អាតរួច
 
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល២ថ្ងៃកន្លះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០១៥។
ស្ពានឈើបណ្តោះអាសន្នពីរកន្លែងនៅភូមិ រហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ត្រូវបាននាយដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរាសាងសង់ឡើង ដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋ បន្ទាប់ពីបានកាយបណ្តោះទឹកជំនន់ ដែលលិចភូមិ និងផ្លូវ កាលពីមុនភ្ជុំបិណ្ឌកន្លងមក។
កូនឈើបេង គគីរ គ្រញូង និងឈើទាល សរុប១៥០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាយកទៅដាំនៅក្នុងបរិវេណព្រៃចង្ក្រម ទំហំ៥ហិកតា ដែលទទួលការបរិច្ចាគពីពុទ្ធបរិស័ទឱ្យក្លាយជាកម្មសិទ្ធិរបស់វត្តព្រះឥន្ទឧស្សាហ៍ ហៅវត្តជីក្រែង ស្ថិតក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥។
អាជ្ញាធរជាតិអប្សរានឹងសហការជាមួយមន្ទីរធនធានទឹកខេត្តសៀមរាប ដើម្បីសាងសង់ទ្វារទឹក ៣កន្លែង នៅលើប្រឡាយរំដោះទឹកទៅស្ទឹងព្រះស្រុក ស្រុកពួក។ សំណង់ទ្វារទឹកបន្ថែមទាំង៣កន្លែង នឹងត្រូវសាងសង់
អាជ្ញាធរជាតិអប្សរាសហការជាមួយ ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន និងអង្គការមូលនិធិសម្រាប់ការស្រាវជ្រាវបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) ប្រារព្ធពិធីដាំកូនឈើ៥០០០ដើម នៅបរិវេណ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0426
ម្សិលមិញ
:
6169
សប្តាហ៍នេះ
:
00426
ខែនេះ
:
0243101
សរុប
:
012750690