ព័ត៌មានថ្មីៗ

ចម្រឹងបង្អួចប្រាសាទអង្គរវត្តត្រូវបានជួសជុលពង្រឹងឡើងវិញ

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2015 02:05 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមជំនាញអភិរក្សបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ ដែលបានបណ្តុះបណ្តាលដោយសាកលវិទ្យាល័យ Palermo ប្រទេសអ៊ីតាលី កំពុងបំពេញការងារជួសជុល និងការងារអភិរក្សចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត។ ក្រុមនេះបានជួសជុលចម្រឹងបង្អួចចំនួន២ស៊ុម ជិតរួចរាល់ហើយ ក្រោយចំណាយពេលជាង៦ខែមក។

លោក ហ៊ូន ឡាមុនី មន្ត្រីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាអ្នកជំនាញដែលកំពុងអនុវត្តការងារនេះផ្ទាល់បញ្ជាក់កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះថា ក្រុមរបស់លោកបានបែងចែកជា៣ក្រុមគឺ មួយក្រុមកំពុងសិក្សាក្បាច់ចម្លាក់ និងរូបគំនូរបុរាណនៅវត្តរាជបូណ៌ មួយក្រុមទៀតកំពុងជួសជុលព្រះពុទ្ធបាទសម័យកណ្តាល ដែលរងការបែកបាក់នៅអភិរក្សដ្ឋានអង្គរ និងមួយក្រុមទៀតកំពុងជួសជុលចម្រឹងបង្អួចនៃប្រាសាទអង្គរវត្តនេះ។

ទាក់ទិននឹងការងារជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្តនេះ លោក ហ៊ូន ឡាមុនី បញ្ជាក់ថា នេះជាការអនុវត្តការងារផ្ទាល់ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាល ដោយអ្នកជំនាញមកពីប្រទេសអ៊ីតាលី។ ចម្រឹងបង្អួចដែលក្រុមរបស់លោកកំពុងជួសជុល គឺជាចម្រឹងដែលបានធ្លាក់បាក់កាលពីឆ្នាំ២០១៤ និងចម្រឹងផ្សេងទៀតពុំបានធ្លាក់បាក់ទេ តែមានសភាពទ្រុឌទ្រោមខ្លាំង។ លោកបន្ថែមថា ចម្រឹងបង្អួចជាន់ទី២ ថែវខាងក្នុងនៃប្រាសាទអង្គរវត្តទាំងអស់មានចំនួន១៤៩ស៊ុម។ ដោយរៀបរាប់ពីចំណាត់ថ្នាក់ហានិភ័យ ដែលក្រុមរបស់លោកបានចុះបញ្ជី និងវាយតម្លៃ លោកបញ្ជាក់ថា ចម្រឹងបង្អួចដែលមានគ្រោះថ្នាក់ខ្លាំងមានចំនួន៧៣ស៊ុម ចំនួន៤៦ស៊ុមមានគ្រោះថ្នាក់មធ្យម និងមានស្ថានភាពធម្មតាចំនួន២៥ស៊ុម ហើយស៊ុមដែលបាត់បង់ចម្រឹងទាំងអស់មានចំនួន៥ស៊ុម។

សហការីម្នាក់ទៀត លោក សយ សុភារិន្ទ បញ្ជាក់ថា ចម្រឹងបង្អួចពីរស៊ុមដែលក្រុមការងារបានចំណាយពេលជួសជុលកន្លងមកនេះជិតរួចរាល់ជាស្ថាពរហើយ ដោយចម្រឹងដែលធ្លាក់បាក់ត្រូវបានតភ្ជាប់ និងនាំមកដាក់នៅកន្លែងដើមវិញរួចរាល់ នៅសល់តែពង្រឹងស៊ុមឲ្យមាំទាំឡើងវិញប៉ុណ្ណោះ។ ក្រោយពីបញ្ចប់ការងារនេះ ក្រុមរបស់លោកនឹងបន្តជួសជុលស៊ុមចំនួន៥ដទៃទៀត ដែលមានសភាពគ្រោះថ្នាក់ខ្លាំង។ លើសពីនេះ លោក សុភារិន្ទបញ្ជាក់ថា បើទោះជាស៊ុមមួយចំនួនធំមិនទាន់បានជួសជុលក៏ដោយ ក៏ក្រុមរបស់លោកបានសិក្សានិងធ្វើវិធីសង្គ្រោះបន្ទាន់មួយចំនួន ដូចជាចងឈើក្រៀក និងហាមមិនឲ្យភ្ញៀវទេសចរតោង ឬប៉ះជាដើម ដើម្បីបង្ការការធ្លាក់បាក់៕

Window Repair

Window Repair

អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2922
ម្សិលមិញ
:
3825
សប្តាហ៍នេះ
:
09211
ខែនេះ
:
0076820
សរុប
:
008920963