ព័ត៌មានថ្មីៗ

បង្កាន់ដៃនាគចំនួន៤នៅប្រាសាទបន្ទាយសំរែ កំពុងជួសជុលដោយក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 05 ខែ តុលា ឆ្នាំ2015 02:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ចម្លាក់នាគចំនួន៤នៅប្រាសាទបន្ទាយសំរែ ដែលបានធ្លាក់បាក់ជាច្រើនកំណាត់អស់កាលជាយូរមកហើយនោះ ត្រូវបានក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា ប្រមូលយកមកជួសជុលជិតរួចរាល់អស់ហើយ ក្រោយចំណាយពេលអស់ជិត៤ខែ និងរង់ចាំតែលើកដាក់លើជើងទម្រវិញប៉ុណ្ណោះ។

លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មពន្យល់ថា ក្រុមរបស់លោក ចាប់ផ្តើមជួសជុលចម្លាក់ទាំងនេះពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥មក។ ការងារជួសជុលនេះ ធ្វើឡើងដោយប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសនោះទេ។ ក្រុមអភិរក្សបានស្វែងរកបំណែកចម្លាក់ទាំងនេះ មកពីទីផ្សេងៗ ដែលអាចស្វែងរកបាន។ ការប្រើបំណែកថ្មថ្មីត្រូវធ្វើឡើងនៅត្រង់ចំណុចណា ដែលសំខាន់ខ្វះមិនបាន ហើយពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។

គម្រោងបន្ទាប់សម្រាប់ប្រាសាទសំរែ លោក ឡុង ណារី បញ្ជាក់ថា ក្រុមរបស់លោកនឹងបន្តជួសជុលកន្លែងខូចខាតផ្សេងៗទៀតដូចជា បង្កាន់ដៃនាគ ផ្តែរប្រាសាទ សសរ និងជើងទម្រជាដើម។ លោកបញ្ជាក់ថា ក្រៅពីការងារជួសជុលនៅប្រាសាទបន្ទាយសំរែនេះ ក្រុមរបស់លោកក៏កំពុងជួសជុលនៅទីតាំងពីរកន្លែងផ្សេងទៀតគឺ ក្រុមជួសជុលតោនៅប្រាសាទប្រែរូប និងមួយក្រុមទៀតកំពុងជួសជុលផ្តែរបែកបាក់ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលយកមកពីប្រាសាទបាគង។

ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) កសាងឡើងនៅពាក់កណ្តាលសតវត្សទី១២ ស្ថិតក្នុងរចនាប័ទ្មអង្គរវត្ត ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍៕










អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
15748
ម្សិលមិញ
:
23792
សប្តាហ៍នេះ
:
15748
ខែនេះ
:
0097025
សរុប
:
009279307