ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍ក្រុមទី៤ បន្តសហការជាមួយអង្គការអាដដា និងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ចុះអប់រំប្រជាពលរដ្ឋនៅភូមិបឹងដូនប៉ា

បានផ្សាយនៅ ថ្ងៃទី 01 ខែ តុលា ឆ្នាំ2015 03:13 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បឹងដូនប៉ាជាភូមិស្ថិតក្នុង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ភូមិនេះមានផ្ទៃដីមួយចំណែកពាក់ព័ន្ធ តំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ និងមួយចំណែកទៀតស្ថិតក្នុងតំបន់ការពារទី២នៃឧទ្យានអង្គរ។

ដើម្បីបង្កើនការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងតំបន់ឧទ្យានអង្គរ ក៏ដូចជាការប្រើប្រាស់ដីធ្លីក្នុងតំបន់នានា អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍បានសហការ ជាមួយអង្គការអាដដា និងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានចុះអប់រំប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ។ ប្រជាពលរដ្ឋចំនួន៥៦គ្រួសារបានមកចូលរួមក្នុងកម្មវិធីនេះដើម្បីទទួលយកខ្លឹមសារនៃការអប់រំក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។

លោក រាជ ហុកសេង មេធាវីនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានពន្យល់លម្អិតពីនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង ក៏ដូចជាការស្នើសុំសាងសង់សំណង់ផ្សេងៗ ក្នុងតំបន់ការពារឧទ្យានអង្គរដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ចំណែក ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សានិងជាប្រធានក្រុមទី៤ នៃក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា ក៏បានចូលរួមពន្យល់ដល់ប្រជាពលរដ្ឋនូវការខិតខំរបស់អាជ្ញាធរជាតិអប្សរា ចំពោះកិច្ចការអភិរក្សប្រាង្គប្រាសាទក៏ដូចជាការអភិវឌ្ឍតំបន់ឧទ្យានអង្គរប្រកបដោយចីរភាព ស្របតាមគោលការច្បាប់ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងតំបន់។

ក្រុមសហគមន៍របស់អាជ្ញាធរជាតិអប្សរា មានតួនាទីបញ្រ្ជាបការយល់ដឹងផ្នែកបេតិកភណ្ឌ ដល់ប្រជាពលរដ្ឋក៏ដូចជាការទទួលយកសំណូមពរផ្សេងៗមកដោះស្រាយ និងមានកិច្ចការមួយចំនួនទៀតដែលក្រុមការងារនេះ មានសិទ្ធិសម្រេចជូនប្រជាពលរដ្ឋភ្លាមៗនៅទីតាំងផ្ទាល់តែម្តង៕







គិតមកទល់នឹងថ្ងៃទី២០ ខែកញ្ញានេះក្រុមសន្សំប្រាក់របស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ មានចំនួន៤៣ក្រុម ដែលស្ថិតនៅក្នុងភូមិចំនួន៣០។ សរុបក្រុមទាំងអស់មានសមាជិកចំនួន៩៧៤នាក់ និងមានប្រាក់សរុបជាង៦០០លានរៀល។ ក្រុមទាំងនេះសុទ្ធតែមានភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរាជាអ្នកជួយសម្របសម្រួល ដោយមិនគិតកម្រៃអ្វីទាំងអស់។
ក្នុងឱកាសចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីច្បាប់ និងគោលការណ៍អភិរក្សបេតិកភណ្ឌ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក បានជូនថវិកាដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុប ចំនួន៦រូប នៅក្នុងឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។
ប្រជាពលរដ្ឋក្នុងតំបន់អង្គរ គឺជាមនុស្សសំខាន់ពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ព្រោះពួកគាត់ជាអ្នករស់នៅផ្ទាល់ក្នុងតំបន់អភិរក្ស។ ពួកគាត់គឺជាឆ្នាំថែរក្សាបេតិកភណ្ឌដ៏រឹងមាំ តែក៏អាចជាអ្នកបង្កភាពខូចខាតដល់បេតិកភណ្ឌដែរ ប្រសិនបើពុំមានការយល់ដឹងអំពីកិច្ចការអភិរក្ស និងតម្លៃនៃរមណីយដ្ឋានអង្គរទេ។
ក្រុមសហគមន៌នៃអាជ្ញាធរជាតិអប្សរា បានចុះជួយដល់អ្នកស្រុកប្រាសាទបាគងជាច្រើនករណី ក្នុងនោះរួមមាន ការជួសជុល​ នឹងសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ការស្ថាបនាប្រពន្ធផ្លូវក្នុងភូមិ
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានដឹកនាំ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
3363
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
10889
ខែនេះ
:
0105568
សរុប
:
012875000