ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋក្នុងតំបន់អង្គរទទួលបាននូវការដោះស្រាយដល់ទីកន្លែង តាមរយៈក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 01 ខែ តុលា ឆ្នាំ2015 02:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋទាំង១១២ភូមិ ស្ថិតក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរកាន់តែមានភាពងាយស្រួលក្នុងការសុំច្បាប់សាងសង់ ឬជួសជុលតូចតាចដូចជា បង្គន់អនាម័យ ជួសជុលជញ្ជាំងផ្ទះ ដំបូលផ្ទះ ជណ្តើរ ប្តូរសរសរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ ។ល។ 

បច្ចុប្បន្នក្រុមការងារសហគមន៍ចំនួន៧ក្រុម ដែលមានសមាសភាពថ្នាក់ដឹកនាំជាទីប្រឹក្សា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីបុគ្គលិកមកពីនាយកដ្ឋានជំនាញពាក់ព័ន្ធ បាន និងកំពុងចុះផ្សព្វផ្សាយយ៉ាងសស្រាក់សស្រាំ នូវច្បាប់ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ តួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា បទដ្ឋានស្តីពីការសាងសង់ និងការប្រើប្រាស់ដីធ្លីក្នុងតំបន់អង្គរ រួមនិងសមិទ្ធផលថ្មីៗដែលស្ថាប័នមួយនេះសម្រេចបានជូនប្រជាពលរដ្ឋសហគមន៍។

កន្លងមក ក្រៅពីអនុញ្ញាតការសាងសង់ និងជួសជុលតូចៗខាងលើ ក្រុមការងារសហគមន៍ក៏សម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួន ដូចជាការសាងសង់ និងជួសជុលផ្លូវ ស្ពាន អណ្តូងទឹក ប្រឡាយទឹក ទ្វារទឹក លូជាដើម។

ការឆ្លើយតប និងដោះស្រាយសំណើភ្លាមៗតាមរយៈក្រុមការងារសហគមន៍នេះ បានធ្វើឲ្យអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋពេញចិត្ត និងបានបង្ហាញពីការយកចិត្តទុកដាក់គិតគូរពីការលំបាករបស់ប្រជាពលរដ្ឋសហគមន៍តំបន់អង្គរ ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា ក្នុងការលើកស្ទួយជីវភាពពួកគាត់ឲ្យកាន់តែប្រសើរឡើង និងស័ក្តិសមជាម្ចាស់មរតកដ៏មហាសាលនេះ៕

ផ្លូវលំក្រាលក្រួសក្រហមប្រវែង ១៦០០ម
(ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ)

លូធំនៅខាងត្បូងវត្តអង្គម៉ោល
(ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ)

ទ្វារទឹកនៅបារាយណ៍ថ្មី
(ភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក)

ស្ពានបេតុង និងបង្កាន់ដៃស្ពាន
(ភូមិប្រីយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប)

លូរជាប់ផ្លូវ៣០ម៉ែត្រ ចូលទៅអតីតភូមិភាគ៤
(ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប)

 
ទ្វារទឹកនៅមុខប្រាសាទក្រវ៉ាន់
(ភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប)

 
ទ្វារទឹកបិទបើកបង្ហៀរទឹក (ទំនប់ចៀក) ភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី
 
អណ្តូងស្នប់ជាអំណោយរបស់អាជ្ញាធរជាតិអប្សរា
(ភូមិតាកុយ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង)

 
ស្តារប្រឡាយ និងសម្អាតស្ទឹងលេខ៤ត្រង់ទឹកវិល
(ភូមិខ្នាត ឃុំខ្នាត ស្រុកពួក)

 
លូកាត់ប្រឡាយសងខាងផ្លូវចូលមកទីស្នាក់ការអាជ្ញាធរជាតិអប្សរា (ភូមិត្នោត សង្កាត់អំពិល ក្រុងសៀមរាប)
 
ការដ្ឋានផ្លូវចាក់បេតុងប្រវែង៩៣០ម៉ែត្រ ត្រង់ផ្សារគោកស្នួល (ភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក)
 
ការដ្ឋានស្ពានបេតុងខាងជើងខ្នងបារាយណ៍ ចូលទៅតាមភូមិពាម ភូមិល្បើក និងភូមិស្នែ ឃុំដូនកែវ ស្រុកពួក

ថវិកាបដិភាគរបស់អាជ្ញាធរជាតិអប្សរាចំនួន ៨៨៥.០០០រៀល
ជួយសាងសង់លូក្នុងភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប

 
ថវិកាបដិភាគរបស់អាជ្ញាធរជាតិអប្សរាចំនួន ៣.៧១២.០០០រៀល
ជួយសាងសង់លូក្នុងភូមិគិរីមានន្ទ សង្កាត់អំពិល ក្រុងសៀមរាប

 
ពិធីចែកអំណោយដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ៧២គ្រួសារ
នៅឃុំលាងដៃ ស្រុកអង្គរធំ (២០ ឧសភា ២០១៥)

ការដ្ឋានស្ថាបនាផ្លូវ ១១គ.ម សំណង់ទ្វារទឹក និងលូកាត់ផ្លូវ ពីភូមិនគរក្រៅ ទៅសាលាឃុំដូនកែវ
 
ផ្លូវដីស ៤គ.ម ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក
 
គិតមកទល់នឹងថ្ងៃទី២០ ខែកញ្ញានេះក្រុមសន្សំប្រាក់របស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ មានចំនួន៤៣ក្រុម ដែលស្ថិតនៅក្នុងភូមិចំនួន៣០។ សរុបក្រុមទាំងអស់មានសមាជិកចំនួន៩៧៤នាក់ និងមានប្រាក់សរុបជាង៦០០លានរៀល។ ក្រុមទាំងនេះសុទ្ធតែមានភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរាជាអ្នកជួយសម្របសម្រួល ដោយមិនគិតកម្រៃអ្វីទាំងអស់។
ក្នុងឱកាសចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីច្បាប់ និងគោលការណ៍អភិរក្សបេតិកភណ្ឌ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក បានជូនថវិកាដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុប ចំនួន៦រូប នៅក្នុងឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។
ប្រជាពលរដ្ឋក្នុងតំបន់អង្គរ គឺជាមនុស្សសំខាន់ពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ព្រោះពួកគាត់ជាអ្នករស់នៅផ្ទាល់ក្នុងតំបន់អភិរក្ស។ ពួកគាត់គឺជាឆ្នាំថែរក្សាបេតិកភណ្ឌដ៏រឹងមាំ តែក៏អាចជាអ្នកបង្កភាពខូចខាតដល់បេតិកភណ្ឌដែរ ប្រសិនបើពុំមានការយល់ដឹងអំពីកិច្ចការអភិរក្ស និងតម្លៃនៃរមណីយដ្ឋានអង្គរទេ។
ក្រុមសហគមន៌នៃអាជ្ញាធរជាតិអប្សរា បានចុះជួយដល់អ្នកស្រុកប្រាសាទបាគងជាច្រើនករណី ក្នុងនោះរួមមាន ការជួសជុល​ នឹងសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ការស្ថាបនាប្រពន្ធផ្លូវក្នុងភូមិ
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានដឹកនាំ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
0326
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
33361
ខែនេះ
:
0128040
សរុប
:
012897472