ព័ត៌មានថ្មីៗ

ក្រមប្រតិបត្តិអង្គរ

បានផ្សាយនៅ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2015 03:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
«ក្រមប្រតិបត្តិអង្គរ» ត្រូវបានរៀបចំធ្វើឡើងតាំងពីឆ្នាំ២០១២ តាមរយៈការប្រមូលព័ត៌មាន កិច្ចសហការ ការស្រាវជ្រាវឯកសារអន្តរជាតិ ការអង្កេត និងការពិគ្រោះយោបល់ រវាងអាជ្ញាធរជាតិអប្សរា ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក៏ដូចជាតំណាងមកពីឧស្សាហកម្មទេសចរណ៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សហគមន៍មូលដ្ឋាន និងព្រះសង្ឃផងដែរ។

តើអ្វីទៅជា «ក្រមប្រតិបត្តិអង្គរ»?
«ក្រមប្រតិបត្តិអង្គរ» គឺជាសេចក្តីណែនាំដល់ភ្ញៀវទេសចរ ដែលមកទស្សនារមណីយដ្ឋានអង្គរឲ្យ យល់ពីគុណតម្លៃនៃតំបន់អង្គរ គោរពនិងប្រកាន់នូវអាកប្បកិរិយាសមរម្យ ក្នុងអំឡុងពេលទស្សនាប្រាសាទ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើអង្គរ (ប្រាសាទ វប្បធម៌ និងបរិស្ថាន) និងទទួលបាននូវបទពិសោធន៍ទស្សនាដ៏ល្អប្រសើរ។

«ក្រមប្រតិបត្តិអង្គរ» មិនមែនជាច្បាប់ដែលមានលក្ខណៈបង្ខិតបង្ខំនោះទេ។ ផ្ទុយទៅវិញ «ក្រមប្រតិបត្តិអង្គរ» មានលក្ខណៈជាការអប់រំដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយជំរុញលើកទឹកចិត្តឲ្យភ្ញៀវទេសចរយល់ និងជៀសវាងនូវរាល់ទង្វើមិនគួរគប្បីដែលមិនគោរពទៅដល់ទីសក្ការបូជា និងវប្បធម៌ខ្មែរដូចជា៖ ការស្លៀកពាក់ស៊ិចស៊ី ការប៉ះចម្លាក់ឬធ្វើឲ្យខូចខាតថ្មប្រាសាទ ការរំខានដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា ការចូលទីតាំងដែលហាមឃាត់ឬប្រឈមនឹងគ្រោះថ្នាក់ ការពិសាបារីនិងចោលសំរាមពាសវាលពាសកាល ការឲ្យថវិកាឬស្ករគ្រាប់ដល់ក្មេងៗ និងការប៉ះពាល់ ព្រះសង្ឃ។

នៅក្នុងសម័យប្រជុំបច្ចេកទេស ICC Angkor លើកទី២៤ នាខែមិថុនាឆ្នាំ២០១៥ កន្លងទៅនេះ អ្នកជំនាញអាដហុក បានគាំទ្រនិងធ្វើការកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានសិក្សានិងរៀបចំឲ្យមាន «ក្រមប្រតិបត្តិអង្គរ» ដោយជំរុញឲ្យអាជ្ញាធរជាតិអប្សរា អនុវត្តក្រមប្រតិបត្តិនេះឲ្យបានឆាប់រហ័ស។ លើសពីនេះ «ក្រមប្រតិបត្តិអង្គរ» ក៏ទទួលបាននូវការសាទរយ៉ាងខ្លាំងផងដែរពីសំណាក់វិស័យឯកជន ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកពាក់ព័ន្ធដែលកំពុងបំពេញការងារនៅក្នុងតំបន់អង្គរ ព្រះសង្ឃ សារធារណជនទូទៅ អាជ្ញាធរមូលដ្ឋានក្នុងតំបន់អង្គរ និងស្រទាប់យុវជន។

អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្សព្វផ្សាយនិងអនុវត្ត «ក្រមប្រតិបត្តិអង្គរ» នាពេលឆាប់ៗខាងមុខ ដោយសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធរួមទាំងផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ។ អាជ្ញាធរជាតិអប្សរាសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ នឹងចូលរួមគោរពនិងអនុវត្តតាម «ក្រមប្រតិបត្តិអង្គរ» យ៉ាងខ្ជាប់ខ្ជួន ដើម្បីរួមចំណែកថែរក្សា តំបន់អង្គរដែលជាដួងព្រលឹងរបស់ជាតិខ្មែរនិងជាសម្បត្តិរបស់មនុស្សជាតិ៕





អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
5929
ម្សិលមិញ
:
21366
សប្តាហ៍នេះ
:
110952
ខែនេះ
:
0122133
សរុប
:
009590890