ព័ត៌មានថ្មីៗ

សម្អាតរុក្ខជាតិដើម្បីរក្សាសោភណភាព និងបង្ការការពុកផុយនៃថ្មប្រាសាទ

បានផ្សាយនៅ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2015 03:20 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រៅពីការងារជួសជុលប្រាសាទ និងបុរាណដ្ឋានដែលមានទ្រង់ទ្រាយធំ ការសម្អាតរុក្ខជាតិតូចធំដែលដុះលើប្រាសាទ ក៏ជាផ្នែកមួយនៃការអភិរក្សផងដែរ។ ប្រាសាទតូចធំដែលមានរុក្ខជាតិដុះហ៊ុំព័ទ្ធ ដោយគ្មានការកាត់សម្អាត ឬដកចេញទេ នឹងធ្វើឲ្យបាត់បង់សោភណភាព និងអាចបង្កភាពពុកផុយដល់ថ្មប្រាសាទ ឬបើដើមឈើកាន់តែធំអាចធ្វើឲ្យបាក់រលំប្រាសាទបាន។

ការងារសម្អាតរុក្ខជាតិលើប្រាសាទ ជាការងារមួយដែលពិបាកព្រោះថា កម្មករសម្អាតត្រូវឡើងទៅលើកំពូលប្រាសាទខ្ពស់ៗ ហើយប្រឈមនឹងគ្រោះថ្នាក់ច្រើន។ តែទោះជាយ៉ាងណាក៏ត្រូវតែធ្វើ ដើម្បីឲ្យប្រាសាទឲ្យមានសោភណភាព និងដើម្បីភាពគង់វង្សយូរអង្វែងនៃប្រាសាទ។

លោក ងិន ធី អ្នកគ្រប់គ្រងកម្មករសម្អាតរុក្ខជាតិលើប្រាសាទបញ្ជាក់ថា សព្វថ្ងៃក្រុមរបស់លោកមានគ្នា២៧នាក់ ត្រូវឡើងសម្អាតតាមប្រាសាទទាំងអស់ក្នុងតំបន់ឧទ្យានអង្គរ។ លោកបញ្ជាក់ថា ដើម្បីឲ្យប្រាសាទមានសោភណភាពល្អ និងកុំឲ្យរុក្ខជាតិដុះធំទាន់ ក្នុងរដូវវស្សា ប្រាសាទនីមួយៗ ត្រូវសម្អាតរយៈពេល១ខែម្តង ក្នុងរដូវប្រាំងវិញ ត្រូវសម្អាតរយៈពេល២ខែកន្លះ ឬ៣ខែម្តង។

ដោយនិយាយពីបច្ចេកទេសឡើងសម្អាតប្រាសាទ លោក ងិន ធី បញ្ជាក់ថា កាលពីដើមកម្មករត្រូវរៀបចំរន្ទាឡើងទៅលើកំពូលប្រាសាទ។ ការធ្វើដូច្នេះ នាំឲ្យខាតកម្លាំង និងពេលវេលាច្រើន ព្រោះត្រូវរៀបចំរន្ទាផង រើរន្ទាផង សម្អាតផង ចំណាយពេលដល់ទៅកន្លះខែឬ១ខែទើបសម្អាតបានប្រាសាទមួយ។ ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមរបស់លោកបានប្រើប្រាស់វិធីថ្មី ដោយយកខ្សែពួរសម្រាប់តោងឡើង និងទប់ខ្លួនសម្អាតវិញ។ បច្ចេកទេសថ្មីនេះ ធ្វើឲ្យក្រុមរបស់លោកចំណេញកម្លាំង និងពេលវេលាបានច្រើន ដោយប្រាសាទមួយត្រូវចំណាយកម្លាំងតែត្រឹម៥ឬ៦នាក់ ហើយសម្អាតតែមួយថ្ងៃអាចរួចរាល់បាន។

នេះជាផ្នែកមួយនៃការងារអភិរក្សបេតិកភណ្ឌជាប្រចាំរបស់ក្រុមកម្មករ របស់អាជ្ញាធរជាតិអប្សរា ហើយពួកគាត់គឺជាអ្នកស្រុកអង្គរ និងជាកម្លាំងស្នូលដែលខ្វះមិនបាន៕







អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1036
ម្សិលមិញ
:
1611
សប្តាហ៍នេះ
:
82320
ខែនេះ
:
0163597
សរុប
:
009345879