ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបញ្ជូនមន្ត្រីជំនាញ២រូប ទៅជួយការងារអភិរក្សនៅប្រាសាទ ព្រះវិហារ

បានផ្សាយនៅ ថ្ងៃទី 29 ខែ កញ្ញា ឆ្នាំ2015 12:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាបានបញ្ជូនមន្ត្រីជំនាញស្ថាបត្យកម្ម និងបុរាណវិទ្យា២រូប គឺលោក ហេង ហ្ស៊ើឌី និងលោក ជួន ប៊ុនណាត ដើម្បីសហការជាមួយអាជ្ញាធរជាតិព្រះវិហារ។ មន្ត្រីជំនាញទាំងពីររូបនេះបានចុះទៅបំពេញកិច្ចការមួយចំនួន ជាមួយអាជ្ញាធរជាតិព្រះវិហារតាំងពីដើមខែសីហា រហូតដល់ដើមខែកញ្ញា ឆ្នាំ២០១៥។

នេះជាបេសកកម្មលើកទី២ហើយ សម្រាប់ការជួយនៅប្រាសាទព្រះវិហារ ដោយបន្ដកិច្ចការសង្គ្រោះបន្ទាន់នៅចំណុចគ្រោះថ្នាក់មួយចំនួននៅគោបុរៈទី១ អាគារល្វែងជ្រុងខាងលិចនិងខាងជើង ព្រមទាំងចូលរួមពិភាក្សានិងរកវិធីថែទាំ អភិរក្ស និងជួសជុលគោបុរៈទី៥។ វិធីសាស្ត្រនៃការអភិរក្ស និងជួសជុល គឺប្រើមធ្យោបាយបុរាណ ដោយយកដីដំបូកលាយជាមួយចំបើងទៅបិទភ្ជិតស្នាមប្រេះទាំងអស់ និងវិធានការពង្រឹងគ្រឹះ ដោយការបំពេញដីបង្ហាប់មកវិញដែលទឹកភ្លៀងហូរច្រោះ ធ្វើឱ្យខូចខាតកម្រាលនិងជញ្ជាំងខឿនគោបុរៈទី៥។

ក្រៅពីនោះមន្ត្រីជំនាញក៏បានសិក្សា និងធ្វើសម្រង់ប្លង់ស្ថាបត្យកម្មដើម្បីស្វែងរកវិធានការអភិរក្ស និងសង្គ្រោះបន្ទាន់នូវទ្វារចូលអាគារល្វែងប៉ែកខាងកើតនៃគោបុរៈទី១ ក្នុងការពង្រឹង និងរក្សាសុវត្ថិភាពទ្វារនេះ។
អាជ្ញាធរជាតិអប្សរាតែងតែបញ្ជូនមន្ត្រីជំនាញរបស់ខ្លួន ទៅជួយការងារអភិរក្ស ថែទាំប្រាសាទព្រះវិហារ ហើយក៏ទទួលបានការសាទរពីសំណាក់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកផងដែរ៕  Two officers working with Preah Vihea Authority





Two officers working with Preah Vihea Authority
អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4658
ម្សិលមិញ
:
15745
សប្តាហ៍នេះ
:
67156
ខែនេះ
:
0078337
សរុប
:
009547094