ព័ត៌មានថ្មីៗ

ផ្សព្វផ្សាយច្បាប់ និងអប់រំបេតិកភណ្ឌនៅភូមិតាប្រាក់

បានផ្សាយនៅ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ2015 01:04 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៥ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ចុះផ្សព្វផ្សាយអំពីច្បាប់ និងអប់រំប្រជាពលរដ្ឋអំពីការងារអភិរក្សបេតិកភណ្ឌ។

ពិធីផ្សព្វផ្សាយនេះធ្វើឡើង នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រសាទបាគង ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យបានយល់អំពីច្បាប់សំខាន់ៗ ដែលពាក់ព័ន្ធនឹងការងារអភិរក្សរមណីយដ្ឋានអង្គរ និងអប់រំប្រជាពលរដ្ឋឲ្យបានយល់អំពីតម្លៃនៃមរតកដូនតា។





ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងទំនុកបម្រុងព្រះសង្ឃ ដែលត្រូវ គង់ចាំវស្សារយៈពេល៣ខែតាមពុទ្ធវិន័យនោះ ក្រុមការងារសហគមន៍ប្រចាំស្រុកបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅនេះបាននាំយកទេយ្យទានមួយចំនួន ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះស្នេហាបរិច្ឆ័ត្តព្រឹក្ស ហៅវត្តរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាសាទនៅក្នុងតំបន់ឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាជនផងដែរ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ
សមាសភាពក្រុមការងារសហគមន៍
( ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ2015 )
ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងដើម្បីចុះផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនប្រជាជនតាមសហគមន៍ និងប្រជាជនរស់នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អជ្ញាធរជាតិអប្សរាអប្សរា និងតំបន់ពាក់ព័ន្ធ៖
- ផ្សព្វផ្សាយឲ្យប្រជាជនបានយល់ដឹងអំពីតួនាទីរបស់អាជ្ញាធរជាតិអប្សរា សមិទ្ធផលការងារថ្មីៗដែលសម្រេចបាន ព្រមទាំងអំពីផលប្រយោជន៍នៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងឲ្យយល់ដឹងច្បាស់អំពីតម្លៃនៃការអភិរក្ស និងអភិវឌ្ឍន៍សម្បតិ្តបេតិកភណ្ឌ និងវប្បធម៌
-ផ្សព្វផ្សាយជូនសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សិស្ស និស្សិតតាមបណ្តាអនុវិទ្យាល័យ វិទ្យាល័យក្នុងតំបន់រមណីយដ្ឋានអង្គរ និងសាកលវិទ្យាល័យនានាក្នុងខេត្តសៀមរាប ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1426
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
34461
ខែនេះ
:
0129140
សរុប
:
012898572