ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចែកកូនឈើ៥០០ដើមជូនឃុំដូនកែវ

បានផ្សាយនៅ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ2015 09:48 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងឱកាស ចុះសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក  និងក្រុមការងារបានប្រគល់កូនឈីចំនួន៥០០ដើម មានគគី បេង និងកកោះ ជូនសាលាឃុំដូនកែវ ដើម្បីដាំក្នុងបរិវេណឃុំ និងចែកអ្នកភូមិដែលស្ម័គ្រចិត្តយកទៅដាំក្នុងដីរបស់ខ្លួន រួមចំណែកថែរក្សាបរិស្ថានអង្គរ។

ជាមួយគ្នានេះ ក្រុមការងារក៏បានចុះទៅពិនិត្យទីតាំងផ្លូវដែលឃុំដូនកែវបានស្នើសុំឲ្យអាជ្ញាធរអប្សរាអនុញ្ញាតច្បាប់សាងសង់ ដែលជាថវិកាមូនិធិឃុំដូនកែវឆ្នាំ២០១៦ ប្រវែងប្រហែល២០០០ម៉ែត្រ ចាប់ពីភូមិពាមដល់ភូមិដូនអុន៕







គិតមកទល់នឹងថ្ងៃទី២០ ខែកញ្ញានេះក្រុមសន្សំប្រាក់របស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ មានចំនួន៤៣ក្រុម ដែលស្ថិតនៅក្នុងភូមិចំនួន៣០។ សរុបក្រុមទាំងអស់មានសមាជិកចំនួន៩៧៤នាក់ និងមានប្រាក់សរុបជាង៦០០លានរៀល។ ក្រុមទាំងនេះសុទ្ធតែមានភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរាជាអ្នកជួយសម្របសម្រួល ដោយមិនគិតកម្រៃអ្វីទាំងអស់។
ក្នុងឱកាសចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីច្បាប់ និងគោលការណ៍អភិរក្សបេតិកភណ្ឌ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក បានជូនថវិកាដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុប ចំនួន៦រូប នៅក្នុងឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។
ប្រជាពលរដ្ឋក្នុងតំបន់អង្គរ គឺជាមនុស្សសំខាន់ពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ព្រោះពួកគាត់ជាអ្នករស់នៅផ្ទាល់ក្នុងតំបន់អភិរក្ស។ ពួកគាត់គឺជាឆ្នាំថែរក្សាបេតិកភណ្ឌដ៏រឹងមាំ តែក៏អាចជាអ្នកបង្កភាពខូចខាតដល់បេតិកភណ្ឌដែរ ប្រសិនបើពុំមានការយល់ដឹងអំពីកិច្ចការអភិរក្ស និងតម្លៃនៃរមណីយដ្ឋានអង្គរទេ។
ក្រុមសហគមន៌នៃអាជ្ញាធរជាតិអប្សរា បានចុះជួយដល់អ្នកស្រុកប្រាសាទបាគងជាច្រើនករណី ក្នុងនោះរួមមាន ការជួសជុល​ នឹងសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ការស្ថាបនាប្រពន្ធផ្លូវក្នុងភូមិ
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានដឹកនាំ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1156
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
34191
ខែនេះ
:
0128870
សរុប
:
012898302