ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងចូលរួមកាន់បិណ្ឌទី១នៅវត្តរលួស

បានផ្សាយនៅ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ2015 09:39 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ល្ងាចថ្ងៃ១៥កើត ខែភទ្របទព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាតំណាង ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិកបានចូលរួម និងនាំយកទេយ្យទានទៅសូត្រមន្តកាន់បិណ្ឌវេនទី១នៅវត្តរលួស។

ពិធីនេះធ្វើឡើង ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានធ្វើមរណកាលទៅហើយ និងចូលរួមថែរក្សាមរតកដូនតារបស់អ្នកស្រុកអង្គរ។ ជាមួយគ្នានោះឯកឧត្តមក៏បានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួន ដល់ក្មួយៗជាក្រុមវង់តន្ត្រីបុរាណប្រចាំវត្តផងដែរ៕







ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងទំនុកបម្រុងព្រះសង្ឃ ដែលត្រូវ គង់ចាំវស្សារយៈពេល៣ខែតាមពុទ្ធវិន័យនោះ ក្រុមការងារសហគមន៍ប្រចាំស្រុកបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅនេះបាននាំយកទេយ្យទានមួយចំនួន ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះស្នេហាបរិច្ឆ័ត្តព្រឹក្ស ហៅវត្តរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាសាទនៅក្នុងតំបន់ឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាជនផងដែរ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ
សមាសភាពក្រុមការងារសហគមន៍
( ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ2015 )
ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងដើម្បីចុះផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនប្រជាជនតាមសហគមន៍ និងប្រជាជនរស់នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អជ្ញាធរជាតិអប្សរាអប្សរា និងតំបន់ពាក់ព័ន្ធ៖
- ផ្សព្វផ្សាយឲ្យប្រជាជនបានយល់ដឹងអំពីតួនាទីរបស់អាជ្ញាធរជាតិអប្សរា សមិទ្ធផលការងារថ្មីៗដែលសម្រេចបាន ព្រមទាំងអំពីផលប្រយោជន៍នៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងឲ្យយល់ដឹងច្បាស់អំពីតម្លៃនៃការអភិរក្ស និងអភិវឌ្ឍន៍សម្បតិ្តបេតិកភណ្ឌ និងវប្បធម៌
-ផ្សព្វផ្សាយជូនសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សិស្ស និស្សិតតាមបណ្តាអនុវិទ្យាល័យ វិទ្យាល័យក្នុងតំបន់រមណីយដ្ឋានអង្គរ និងសាកលវិទ្យាល័យនានាក្នុងខេត្តសៀមរាប ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
7052
ម្សិលមិញ
:
8347
សប្តាហ៍នេះ
:
35687
ខែនេះ
:
0189196
សរុប
:
012958628